​អាជ្ញាធរ ចែក​ស្រូវពូជ ដល់​កសិករ នៅ​ឃុំ​ស្រែ​ស្តុក​

166
ចែករម្លែក

ដោយ ៖ ភ្នំ​ស្វាយ​
​ពោធិសាត់​៖
លោក​ម៉ៅ ធនិន អភិបាលខេត្ត​ពោធិសាត់ បានអោយដឹង នៅ​ថ្ងៃទី​២០ ឧសភា​នេះ​ថា​៖ កាលពី​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២០ លោក និង​មន្ត្រី​ជំនាញ​ក្សេត្រសាស្ត្រ នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​ខេត្ត បាន​ចុះ​ចែក​ស្រូវពូជ សែន​ក្រអូប ប្រមាណ ៤,៥ តោន ដល់​ប្រជាកសិករ ចំនួន ១៥០ គ្រួសារ មកពី ៨ ភូមិ ក្នុង​ឃុំ​ស្រែ​ស្តុក សម្រាប់​បើក​ធ្វើស្រែ ដើមរដូវ​វស្សា​នេះ ។​

​យោង​មន្ត្រី​កសិកម្ម បានអោយដឹងថា ៖ នោះ​ជា​ពូជស្រូវ​ស្រាល មិន​ប្រកាន់​រដូវ ហើយ​ត្រូវ​ចែក​អោយ​កសិករ ដែល​ខ្វះ​លទ្ធភាព នៅ​ឃុំ​គោលដៅ​មួយចំនួន ដើម្បីអោយ​ពួកគេ បាន​យកទៅ​ធ្វើ អោយទាន់​រដូវប្រាំង ដើមរដូវ​វ​វស្សា​ផង និង​ក៏​ជួយ​ពួកគេ អោយមាន​ស្បៀង​ហូបចុក នាពេលខាងមុខ បើសិនជា​ស្ថានភាព នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ ១៩ មិនទាន់​បញ្ចប់ ៕v

លោក​ម៉ៅ ធនិន និង​មន្ត្រី​កសិកម្ម​ ចែក​ពូជស្រូវ​ស្រាល ​ដល់ក​សិ​ករ​ នៅ​ឃុំ​ស្រែ​ស្តុក​ស្រុក​កណ្តៀង (​រូប​៖ ភ្នំ​ស្វាយ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម