​ប្រកាស​ចូលកាន់​តំណែង​អភិបាលក្រុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​

318
ចែករម្លែក

​ដោយ​អូរ​ស្មាច់​/​ឧ​ត្ត​រ​មានជ័យ​៖​លោក​លឹម​សុខ​តូ​អភិបាលរង​ខេត្ត​នៅ​រសៀល​ថ្ងៃទី​២០​ខែឧសភា​ឆ្នាំ​២០២០​នេះ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាលរងក្រុង​សំរោង​។​លោក អភិបាលរង ខេត្ត បាន សម្ដែង នូវ ការ​កោត សរសើរ និង វាយតម្លៃ ខ្ពស់ ចំពោះ ក្រុមប្រឹក្សា ក្រុង គណៈ អភិបាលក្រុង មន្ត្រីរាជការ គ្រប់លំដាប់​ថ្នាក់​កងក​ម្លាំ​ង​ប្រដាប់អាវុធ​ប្រជាពលរដ្ឋ នៅ ទូទាំង ក្រុង សំរោង​។​

ដែល កន្លងមក បាន ខិតខំ ប្រឹងប្រែង យក អស់កម្លាំង កាយ ចិត្ត បំពេញ តួនាទី ភារកិច្ច ប្រកប ដោយ ការ សាមគ្គីភាព ក្នុង ជួរ គណៈ​អភិបាលក្រុង​និង​មន្ត្រីរាជការ ទាំងអស់ ធ្វើ ក្រុង របស់ខ្លួន សម្រេចបាន នូវ លទ្ធផល ល្អប្រសើរ ។​ទាំង ការផ្ដល់សេវា សាធារណៈ ជូន ប្រជាពលរដ្ឋ និង ការថែរក្សា បាន នូវ សន្តិសុខ សុវត្ថិភាព និង សណ្ដាប់ធ្នាប់ សាធារណៈ​។​

​លោក​អភិបាលរង​ខេត្ត​ក៏បាន​ផ្ដាំផ្ញើ​នូវ​កិច្ចការ​សំខាន់ៗ​មួយចំនួន​គណៈ អភិបាលក្រុង ត្រូវ រៀបចំ ធ្វើការ បែងចែក តួនាទី ភារកិច្ច និង ការទទួលខុសត្រូវ ក្នុង ជួរ គណៈ អភិបាលក្រុង​ឱ្យបាន​ច្បាស់លាស់ ។ ត្រូវ បន្ត ពង្រឹង ការគ្រប់គ្រង ការិយាល័យ ច្រកចេញចូល តែមួយ ឲ្យ បានល្អ ។​ត្រូវ យកចិត្តទុកដាក់ គ្រប់គ្រង និង ណែនាំ ស្មៀន សង្កាត់ ដែល ស្ថិតនៅក្រោម ការគ្រប់គ្រង របស់ រដ្ឋបាល ក្រុង​ឱ្យ​អនុវត្តបាន ត្រឹមត្រូវ តាម តួនាទី ភារកិច្ច របស់ខ្លួន ។​

ត្រូវខិតខំ រួមសហការ គ្នា អភិវឌ្ឍន៍ ក្រុង ឲ្យ កាន់តែ មានការ រី កច ម្រ រើ ន ថែមទៀត ព្រមទាំង ត្រូវ ចុះ ដោះស្រាយ បញ្ហា ឆ្លើយតប នឹង សេចក្ដីត្រូវការ ពិតប្រាកដ និង​ជាក់ស្ដែង​របស់​ប្រជាពលរដ្ឋ​ឱ្យបាន កាន់តែ ល្អ ជាង មុន ទូលាយ ជាង មុន ប្រសិទ្ធភាព ជាង មុន និង ទទួលបាន ផល ច្រើនជាង មុន​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម