កត្តា​អ្វីខ្លះ​បង្កើន​ហានិភ័យ​នៃ​បញ្ហា​ចង្វាក់បេះដូង​លោត​ខុស​ប្រក្រតី​?

224
ចែករម្លែក

​ក្រៅពី​បញ្ហា​នៃ​ជំងឺ​បេះដូង​ហើយ​នោះ ចង្វាក់បេះដូង​ប្រែជា​លោត​មិន​ទៀត​ទាត់ ឬ​ខុស​ប្រក្រតី អាច​បណ្ដាលមកពី​កត្តា​ស្មាន​មិន​ដល់​មួយចំនួន​។​ថា​តើក​ត្តា​ទាំងនោះ​មាន​អ្វីខ្លះ​?

១. ការ​ទទួលទាន​កាហ្វេ​ច្រើនពេក​
​នេះ​ក៏​ព្រោះតែ​កាហ្វេ​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​! ប្រសិនបើ​អ្នកទទួល​ទាន​កាហ្វេ ឬ​ភេសជ្ជៈ​ដែលមាន ផ្ទុក​កាហ្វេ​អ៊ី​ន​ផ្សេងទៀត​ច្រើនពេក​នោះ​អ្នក​ប្រាកដជា​ជួបប្រទះ​អាកា​រៈបេះ​ដូង​លោត​មិន​ទៀង​ជាមិនខាន​។​

២. ការទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើន​
​ការទទួល​ទាន​គ្រឿង​ស្រវឹង​អាច​បង្ក​អាកា​រៈ​ញ័រ​ទ្រូង​ចំពោះ​អ្នក​ដែលមាន​ចង្វាក់បេះដូង​ធម្មតា​។ ហើយ​ចំពោះ​អ្នក​ដែល​ទទួលទាន​គ្រឿង​ស្រវឹង​ជាប្រចាំ​នោះ​បេះដូង​របស់​ពួកគេ​ងាយ​នឹង​ចុះខ្សោយ​ដោយ​ចង្វាក់បេះដូង​លោត​មិន​ទៀង ឬ​លោត​ញាប់​បង្ក​ជា​ជំងឺ Atrial fibrillation (​បេះដូង​លោត​មិន​ប្រក្រតី​)​។​

៣. ការជក់បារី​
​ការជក់បារី​មិន​ត្រឹមតែ​ជះឥទ្ធិពល​ដល់​សុខភាព​សួត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏បង្ក​ផលប៉ះពាល់​ដល់ ចង្វាក់បេះដូង​ផងដែរ​។ នេះ​ក៏​ព្រោះតែ​បារី​មាន​ផ្ទុក​ជាតិ​នីកូទីន​ខ្ពស់​។ វា​ក៏​អាច​បំផ្លាញ​សុខភាព បេះដូង​គួរឱ្យ​បារម្ភ​។​

៤. ថ្នាំ​មួយចំនួន​
​ថ្នាំ​មួយចំនួន​អាច​ចំនួន​ជះឥទ្ធិពល​លើ​ចង្វាក់បេះដូង​គួរឱ្យកត់សម្គាល់​។​

៥. អតុល្យភាព​នៃ​អេ​ឡិច​ត្រូ​លីត្រ​ក្នុង​រាងកាយ​
​ត្រូវ​ប្រាកដថា​អ្នក​បាន​ទទួលទាន​សារធាតុ​រាវ​បាន​ច្រើន​គ្រប់គ្រាន់​ក្នុង​មួយថ្ងៃៗ​! ក៏​ព្រោះ​កង្វះ​ជាតិ ទឹក​ក្នុង​រាងកាយ​អាច​បង្កបញ្ហា​ចង្វាក់បេះដូង​លោត​មិន​ទៀងទាត់ ជាពិសេស​ប្រសិនបើ​អ្នក​ជួប ប្រទះ​បញ្ហា​អតុល្យភាព​អេឡិចត្រូលីត​ដូចជា​សូ​ដ្យូ​ម ប៉ូ​តា​ស្យូ​ម ម៉ាញ៉េ​ស្យូ​ម និង​កាល់ស្យូម​។​

៦. សម្ពាធ​ឈាម​ឡើង​ខ្ពស់​
​ត្រូវ​ប្រាកដថា​អ្នករក្សា​សម្ពាធ​ឈាម​ឱ្យ​ស្ថិតក្នុង​កម្រិត​ធម្មតា​ដោយ​ជ្រើសរើស​ទម្លាប់​នៃ​ការ​ទទួលទាន​អាហារ​ដែលមាន​សុខភាព​ល្អ ធ្វើ​លំ​ហាត់ប្រាណ​ឱ្យបាន​ទៀងទាត់ ចៀសវាង​ការជក់បារី និង​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើនពេក​ហើយ​ព្យាយាម​កាត់បន្ថយ​ស្ត្រេ​ស​ផង​។​

៧. ជំងឺ​ទឹកនោមផ្អែម​
​មាន​បញ្ហា​សុខភាព​ច្រើន​ផ្សេងទៀត​ដែល​អាច​លេចឡើង​ប្រសិនបើ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​។ មួយ​ក្នុងចំនោម​នោះ គឺ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ដែលជា​កត្តា​ហានិភ័យ​នៃ​បញ្ហា​ចង្វាក់បេះដូង ខុស​ប្រក្រតី​។​

៨. ជំងឺ​ស​សៃ​ឈាម​បេះដូង​
​ជំងឺ​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​នឹង​បេះដូង​រួមទាំង​ស​សៃ​ឈាម​បេះដូង​អាច​បង្កបញ្ហា​ចង្វាក់ បេះដូង លោត​ខុស​ប្រក្រតី ឬ​ធ្វើឱ្យ​ស្ថានភាព​នៃ​អាកា​រៈ​នេះ​កាន់តែ​អាក្រក់​ឡើង​។​

៩. ជំងឺ​ពាក់ព័ន្ធ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត
​បញ្ហា​មិន​ប្រក្រតី​នៃ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ក៏​ជា​អ្វីមួយ​ដែល​អាច​បង្ក​អាកា​រៈ​ចង្វាក់បេះដូង​លោត​មិន​ទៀង​ផងដែរ​៕ ដោយៈ health.com.kh

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ