បើកបរក្នុងល្បឿនលឿនបានបុកសួនពុះចែកទ្រូងផ្លូវបណ្ដាលឲ្យក្រឡាប់

263
ចែករម្លែក

ដោយ:ម៉ារ៉ា/ភ្នំពេញ៖ រថយន្តដឹកទំនិញមួយគ្រឿងបើកក្នុងល្បឿនលឿនបានរេចង្កូតបុកសួនពុះចែកទ្រូងផ្លូវបណ្ដាលឲ្យក្រឡាប់តែសំណាងល្អមិនបង្កឲ្យមានអ្នកគ្រោះថ្នាក់ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨យប់​ ថ្ងៃទី២០ខែឧសភាឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងសង្កាត់ជើងឯកខណ្ឌដង្កោ។

តាមការរៀបរាប់ពីតៃកុងរថយន្តដែលមានឈ្មោះ បឹម ចៅ អាយុ៣០ឆ្នាំ មុខរបរជាស៊ីឈ្នួលបើកបរបច្ចុប្បន្នស្នាក់នៅខណ្ឌច្បារអំពៅ មានស្រុកកំណើតនៅភូមិថ្នល់ទទឹហភូមិប្រដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាប បើកបររថយន្តម៉ាក ស្តារិច(រថយន្តកែ) ស្លាកលេខ2AS-0318 បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿងល្មម តែពេលមកដល់កន្លែងកើតហេតុស្រាប់រថយន្តរបស់រអិល រេចង្កូត ចៃន្យក៏មានម៉ូតូនៅពីខាងមុខក្នុងស្ថានភាពនោះគាត់ក៏បានសម្រេចចិត្តបួងចង្កូតបុកបង្គោលភ្លើងដែលនៅចំកណ្តាលទ្រូងផ្លូវតែម្តងដើម្បីចៀសវាងកុំឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។ ប្រភពបានបន្តទៀតថា ក្នុងរថយន្តមានជិតគ្នា៣នាក់រួមនឹងតៃកុងរថយន្តផងដែល តែមិនមាននរណាម្នាក់របួសឡើយ។

ក្រោយភាពកើតហេតុសមត្ថកិច្ចបានចុះធ្វើការវាស់វែងនឹងស្ទូចរថយន្តយកទៅរក្សាទុកបណ្តោះអសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរង់ចាំការដោះស្រាយបន្ត៕សរន

បើកបរក្នុងល្បឿនលឿនបានបុកសួនពុះចែកទ្រូងផ្លូវបណ្ដាលឲ្យក្រឡាប
បើកបរក្នុងល្បឿនលឿនបានបុកសួនពុះចែកទ្រូងផ្លូវបណ្ដាលឲ្យក្រឡាប

ទីតាំងផ្សាយពាណិជ្ជកម្ម