ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​នឹង​អនុញ្ញាត​ឲ្យ ជែ​ម​ស៍ ហ្គា​ន័​រ ចាកចេញ​

200
ចែករម្លែក

​ខ្សែបម្រើ ជែ​ម​ស៍ ហ្គា​ន័​រ (James Garner) របស់​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ទទួលបាន​ការចាប់ អារម្មណ៍​ពី​ក្លឹប Cardiff ក្លឹប Swansea និង​ក្លឹប Sheffield ហើយ​អាច​នឹង​លេង​ក្នុង​កិច្ចសន្យាខ្ចី ជើង​នៅ​រដូវ​កាល​ក្រោយ​។​
​ ​
​ខ្សែបម្រើ​ឆ្នើម​វ័យ​១៩​ឆ្នាំ​រូបនេះ ដែល​បាន​បង្ហាញមុខ​ក្នុង​ក្រុម​ជម្រើស​ដំបូង​ច្រើនលើក​ក្រោម ការដឹកនាំ​របស់លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) ទំនងជា​ត្រូវបាន អនុញ្ញាត​ឲ្យ​លេង​ខ្ចី​ជើង​នៅ​រដូវ​កាល​ក្រោយ​នៅពេល​រដូវ​កាល​ទិញដូរ​បើកទ្វារ​។​
​ ​
​ហ្គា​ន័​រ គឺជា​កីឡាករ​ម្នាក់​ដែល​ទទួលបាន​ការចាប់​អារម្មណ៍​បំផុត​របស់​យូ​ណាយ​ធី​ត បន្ទាប់ពី កីឡាករ​វ័យក្មេង​រូបនេះ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុងចំណោម​ក្រុមយុវជន​ក្រោម​អាយុ​២៣​ឆ្នាំ និង​បានបង្ហាញ​ក្នុង​ក្រុម​ជម្រើស​ដំបូង​សម្រាប់​ការប្រកួត​នៅ​ក្របខណ្ឌ​អឺរ៉ុប​កាលពី​ខែតុលា​ឆ្នាំមុន​ផងដែរ​។​
​ ​
​មាន​ក្លឹប​ច្រើន​ចាប់អារម្មណ៍​និង​សួរនាំ​អំពី ហ្គា​ន័​រ កាលពី​រដូវ​កាល​ទិញដូរ​ខែមករា​ហើយ​យូ​ណាយ ធី​ត​មិនទាន់​សម្រេចចិត្ត​ជុំវិញ​កីឡាករ​វ័យក្មេង​ទាំងនេះ​នៅឡើយ​ទេ ខណៈ​ពួកគេ​ចង់ដឹងថា អ្វីដែល​ជាការ​ប្រកួតប្រជែង​នៅ​រដូវ​កាល​ក្រោយ​។​
​ ​
​ក្រុម​ជម្រើស​ដំបូង​របស់​យូ​ណាយ​ធី​ត​បាន​វិលត្រឡប់​ទៅកាន់​ការហ្វឹកហាត់​វិញ​កាលពី​ថ្ងៃ​ពុធ បន្ទាប់ពី​ធ្វើតេស្ត​កីឡាករ​កាលពី​ថ្ងៃអាទិត្យ​និង​ថ្ងៃ​ច័ន្ទ​ហើយ​កីឡាករ​ថ្នាល​ក៏​ត្រៀម​វិលត្រឡប់ មកកាន់​ទីលាន​ហ្វឹកហាត់​ផងដែរ ដោយ​រងចាំ​ព័ត៌មាន​បច្ចុប្បន្នភាព​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ ជែ​ម​ស៍ ហ្គា​ន័​រ (James Garner)

ទីតាំងផ្សាយពាណិជ្ជកម្ម