យូរយារ​, យក្ខ​, យន្ត​, យន់​, រាង​, រៀង​, ពហុព្យាង្គ​

252
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

​យូរយារ ( គុ​. ) យូរ​ជ្រុល​, យូរ​ហួសកំណត់ : យូរយារ​ណាស់​ហើយ ។ យារ ( គុ​. ) ដែល​ស្លុយ​, ស្រុង​ចុះ​, យុល​ចុះ​, ដែល​សំយាក​ចុះ​; ជ្រុល​ចុះក្រោម : សង្រែក​យារ​, ក្បិន​យារ ។ យារមុខ ខើច​ក្រោយ​ស្រុង​ខាងមុខ​ខើច​ខាងក្រោយ ។ ដំឡូង​យារ មើមដំឡូង​ដែល​នៅជាប់​នឹង​គល់​កប់ ក្នុង​ដី​ហួស​រដូវ​ហើយ ស្វិត​សាច់​ស្ប៉ត​ស្ងោរ​មិន​រលួយ , ទាញយារ , សាច់​ស្បែក​យុរយារ ។ ( កិ​. ) យារ​ដៃ​នឹង​ទះ​, យារជើង​នឹង​ធាក់​, យារ​ដំបង​នឹង​សំពង ។ ( ន​. ) ឈ្មោះ​សេក​មួយ​ប្រភេទ មាឌ​ស្រដៀង​នឹង​សេកសោម​តែមាន​ចំពុះ​ខ្មៅ : សេកយារ ។

​យក្ខ យ័​ក បា​. ឬ សំ​. ( ន​. ) អមនុស្ស​ជា​អទិស្សមានកាយ​មាន​ភុម្មទេវតា​, វត្ថុទេវតា​, អសុរ​, បិសាច ជាដើម ទោះ​មាន​ចិត្តល្អ​ក្ដី មានចិត្ត​អាក្រក់​ក្ដី ដែល​ពួក​មនុស្ស​រាប់អាន​ធ្វើ​ពលិការ​បូជា សែនព្រេន ។ យក្ស​

​យន្ត យន់ ( ន​. ) គ្រឿង​ប្រដាប់​ដែល​កម្រើក​បាន​ដោយ​កម្លាំង​ចក្រ​ប្រកប​គ្នា : យន្តដេរ​,​យន្តហោះ​, ថ្នេរ​យន្ត​, រថយន្ត​, កម្លាំង​យន្ត ។ រៀន​យន្តកម្ម , យន្តការី , អ្នកធ្វើ​យន្ត​, អ្នកធ្វើការ​យន្ត : ពួក​យន្តការី​; បើ​ស្ត្រី​ជា យន្តការិនី ។ យន្តវិជ្ជា ចំណេះធ្វើ​យន្ត (​ហៅថា យន្ត្រ​វិទ្យា ក៏បាន​) ។ យន្តសាល ឬ​យន្តសាលា , រោង​យន្ត​, រោង​ដាក់​គ្រឿងយន្ត​, រោង​ធ្វើ​គ្រឿងយន្ត ។ យន្ត្រសាស្ត្រ ( ក្បួន​ប្រាប់​វិធី​ធ្វើ​យន្ត ) ។ យន្តសិក្សា​, ការរៀន​ធ្វើ​យន្ត ។

​យន់ ( កិ​. ) ធ្វើ​ឲ្យ​ខ្លី​, រួញ​…”) ដាប​ចុះ​, ទន់​, ទន់​ចុះ​, ជ្រុល​, ជ្រប់ : យន់ត្របកភ្នែក​, យន់បបូរមាត់​, យន់កម្លាំង ។ យប់យន់ យប់​ជ្រុល​, យប់​ជ្រៅ ។

​រាង ( កិ​. ឬ គុ​. ) ចាល​, រអា លែង​ចង់ លែង​ត្រូវការ​ទៀត : ផ្លូវ​នុ៎ះ​ពិបាក​ណាស់​, ខ្ញុំ​រាង​ហើយ​មិន ទៅទៀត​ទេ ! ។ ខ្លាចរអា​លែង​ហ៊ាន​ទៀត : ត្រូវគេ​បន្ទោស​ច្រើនដង​ហើយ​នៅតែ​មិន​រាង ។ រាងចាល ចាលចិត្ត​ចាល​គំនិត​រាង​លែង​ហ៊ាន​ទៀត​, រាងរអា , រាង​មិន​ឈ្នះ​រាគ តាំងចិត្ត​ថា​រាង​ហើយ ប៉ុន្តែ​គង់​មិន​ឈ្នះ​តម្រេក ទៀតផង​) ។ ( ន​. ) សណ្ឋាន​, ទ្រង់​, ទ្រង់ទ្រាយ : រាងក្រអាញ​, រាងច្រឡោ​, រាងរល​, រាងស្តើង ។ រាងរៅ​ទ្រង់ទ្រាយ​រូបរាង ។​ល​។ ម​. ព​. រូប ផង ។

​រៀង ( កិ​. ឬ កិ​. វិ​. ) ដាក់​តាម​លំដាប់​; ធ្វើ​ឲ្យ​ត្រូវ​លំដាប់​, ឲ្យ​ត្រូវ​របៀប​, ឲ្យ​ត្រូវ​ជួរ​, ឲ្យ​ជា​ជួរ : រៀងលេខ​, ដាក់​រៀង​គ្នា​, ឈរ​រៀង​គ្នា​, ដើមឈើ​ដុះ​រៀង​គ្នា ។ ប្រែ​រៀង​សេចក្ដី​ប្រែ​ពី​ភាសា​មួយ​មក ជា​ភាសា​ដទៃ​រៀង​សេចក្ដី​មិន​ឲ្យ​លើស​មិន​ឲ្យ​ខ្វះ ។ ដែល​តៗ​គ្នា​តាម​លំដាប់​; ដរាប : រៀង​តាមផ្លូវ​; តែងមាន​រៀងមក ។ រាល់​, សព្វ​, គ្រប់ : រៀងខ្លួន រាល់ខ្លួន​, សព្វ​ខ្លួន ។ រៀងរាល់ថ្ងៃ , រាយ​តាម លំដាប់ ។ គុ​. លេខ​រៀង លេខ​ដែល​រៀង​តាម​លំដាប់ ។

​ពហុព្យាង្គ ( ន ) សព្ទ​ដែលមាន​ព្យាង្គ​ច្រើន គឺ​សព្ទ​ឬ​សម្ដី​ដែលមាន​សូរ​ច្រើន​ម៉ាត់​តាំងពី​បី​មាត់​ឡើង ទៅ : កន្ទាទូក​, កន្ទក់កន្ទេញ​, កន្ទាលត្រអាក​, កន្ទ្រាំ​ង​បាយ​-​ស​, អង្ក្រេមអង្ក្រម​, អំពិលអំពែក​,…. ជា ពហុព្យាង្គ (​បារ Polysyllabe ។ ព​. ផ្ទ​. ឯក​ព្យាង្គ ឬ ព្យាង្គ​ទោ​, ទ្វេព្យាង្គ (​បារ​. Monosyllabe Dissyllabe) ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ