មន្ត្រី​ចម្រុះ​ស្ទាក់ចាប់​រថយន្ត​ពាក់​ផ្លាក​លេខ ខ​.​ម​. ដឹកឈើ​ខុសច្បាប់​

279
ចែករម្លែក

ដោយ​: សុខុម / ស្ទឹងត្រែង​: កងរាជអាវុធហត្ថ​និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បាន​ឃាត់ រថយន្ត​បែន​ដឹក​ដី​ខ្នាតធំ​១​គ្រឿង ពណ៌​ត្រេអ៊ី ពាក់​ផ្លាក​លេខ ខ​.​ម​. លួច​បន្លំ​ដឹកឈើ​ខុសច្បាប់​។ ការបង្ក្រាប​នោះ​ធ្វើឡើង​នៅលើ​ផ្លូវជាតិ​លេខ​៧ ស្ថិតក្នុង​ភូមិ​គីឡូ​លេខ​៨ សង្កាត់​សាមគ្គី ក្រុង ខេត្តស្ទឹងត្រែង​ ​ថ្ងៃទី​១៩​ខែឧសភា​ឆ្នាំ​២០២០​។​

​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២០​ថា កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ស្ទាក់​ចាប់បាន​រថយន្ត​ដឹកជញ្ជូន​ឈើ​អារ​ប្រភេទ​លេខ​១​និង​លេខ​២ ដោយ​ល្មើសច្បាប់ ដឹក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ នៅ​ចំណុច​គីឡូ​លេខ​៨ សង្កាត់​សាមគ្គី​។ ក្រោយពី​ឃាត់​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​ភ្លាមៗ​នោះ ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ​នាំយក​មកកាន់​ទីបញ្ជាកា​រដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​និង​វាស់វែង​។ ជា​លទ្ធផល​មាន​ប្រភេទ​ឈើ​អារ​ប្រភេទ​លេខ​១​និង​លេខ​២​សរុប​ចំនួន​១៤៦​ដុំ​/​សន្លឹក​ស្មើនឹង​៣,០៨៤​ម៉ែត្រគុប​ ហើយ​ត្រូវបាន​ដឹក​យកមក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង​។ រីឯ​រថយន្ត​មួយគ្រឿង​ប្រភេទ​បែន​ខ្នាត​ធំ​ពណ៌​ត្រេអ៊ី ពាក់​ផ្លាក​លេខ​ខេមរភូមិន្ទ 01.3-6816 ត្រូវបាន​រក្សាទុក​នៅ​ទីប​ញ្ចា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង ដើម្បី​បន្ត​និតិ​វិធី​។​

​ជន​ប្រព្រឹត្ត​បទល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ គឺជា​មន្ត្រី​យោធា ក្រោយពេល​បាន​សួរនាំ​បំពេញបែបបទ​រួច ពុំបាន​ធ្វើការ​ឃាត់ខ្លួន​ឡើយ​៕ ល​/hA

ទីតាំងផ្សាយពាណិជ្ជកម្ម