សមត្ថកិច្ច​រកឃើញ​អត្តសញ្ញាណ សាកសព​អណ្តែត​ទឹកសមុទ្រ ជា​ជន​ជាតិចិន​

220
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រកឃើញ​អត្តសញ្ញាណ​សាកសព​បុរស​ម្នាក់ ដែល​អណ្តែត​ក្នុង​ទឹកសមុទ្រ​ក្រុងព្រះសីហនុ​ហើយ គឺជា​ជនជាតិ​ចិន នៅ​ល្ងាច​ថ្ងៃទី​២០​ខែឧសភា​ឆ្នាំ​២០២០​។​

​មន្ត្រីនគរបាល​មូលដ្ឋាន​បាន​ប្រាប់ថា អ្នកស្រុក​បាន​រាយការណ៍​មក​ថា បាន​ប្រទះឃើញ សាកសព​បុរស​ម្នាក់​អណ្តែត​ទឹកសមុទ្រ នៅ​ម្តុំ​ពយ​តា​មូង​(​ផ្លូវ​៥០២​ឆ្នេរ អូរ​ឈើទាល​) ស្ថិតនៅ​ក្រុមទី​១៣ ភូមិ​០៤ សង្កាត់​លេខ​៤ ខេត្ត​-​ក្រុងព្រះសីហនុ កាលពី​វេលា​ម៉ោងជាង​១​រសៀល​ថ្ងៃទី​២០​ខែឧសភា​ឆ្នាំ​២០២០​។​

​ភ្លាមៗ ជំនាញ​បាន​ចុះមក​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ និង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ ទើប​ទទួលបាន​លទ្ធផល​ថា ជនរងគ្រោះ​គឺជា​ជនជាតិ​ចិន បាន​បាត់​ខ្លួន​ចំនួន​៣​ថ្ងៃ​មកហើយ​។​

​សមត្ថកិច្ច​ប្រាប់ថា សាកសព​ឈ្មោះ TANG SHAOEN ភេទ​ប្រុស ជនជាតិ​ចិន​កើត​នៅ​ថ្ងៃទី​២២,០៥,១៩៧៩ កាន់​លិខិតឆ្លងដែន​លេខ EF ៣៧៨៥៥២៤ មាន​សុពលភាព​ដល់​ថ្ងៃទី ២៤ ,០២ ,២០២៩ ទិដ្ឋាការ​លេខ EI02110155​មាន សុពលភាព​ដល់​ថ្ងៃទី​27.11.2019 មុខរបរ​កម្មករសំណង់​ស្នាក់នៅ​ម្តុំ​ពយ​កាំ​ពេញ​(​សង្កាត់​លេខ​03)​។​

​តាម​ការបំភ្លឺ​ពី​មិត្ត​ភ័ក្ត្រ រួមការ​ងារ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បាន​ចេញពី​ការដ្ឋាន​៣​ថ្ងៃ រួមទាំង​ថ្ងៃនេះ ហើយក៏​ពុំ​ដឹងថា គាត់​ចេញ​ទៅណា​ទេ​។ រហូតដល់​ថ្ងៃនេះ មាន​គេ​ប្រាប់ថា មាន​គេ​ឃើញ​សាកសព​បុរស​ម្នាក់​អណ្តែត​ទឹក ទើប​មក​មើល ទើប​ដឹងថា សាកសព​គឺជា​មិត្ត​ភ័ក្ត្រ​របស់គាត់​ដែល​បាត់​ខ្លួន​ពី​ការដ្ឋាន​ពិតមែន​។

​មន្ត្រី​ជំនាញ​ពិនិត្យ​សាកសព របស់​នគរបាល​បច្ចេក​ទេស វិទ្យាសាស្ត្រ បាន​ឲ្យ​ដឹងថា ជំ​ហ៊ាន​ដំបូង​ថា សាកសព​ជនរងគ្រោះ​ខាងលើ​បាន​ស្លាប់​ដោយសារ​លង់ទឹក​សមុទ្រ​។​

​បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ​ខាងលើ បាន​ប្រគល់ជូន​នាយកដ្ឋាន​ពិនិត្យ​វិភាគ​កន្លែងកើតហេតុ​ក្រសួងមហាផ្ទៃ​រក្សាទុក ដើម្បី​បន្ត​នីតិវិធី​ជូន​គ្រួសារ និង​ស្ថានទូត​សាមី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម