ខ្យល់ព្យុះ​ដ៏​ខ្លាំង​បំផ្លិចបំផ្លាញ​និង​ស្លាប់​មនុស្ស២៥នៅ​ឥណ្ឌា​និង​បង់ក្លា​ដែស​

245
ចែករម្លែក

​ខ្យល់ព្យុះ​ធំ​មួយ​ឈ្មោះ Amphan បាន​បក់បោក​ខ្លាំង​កាលពី​ថ្ងៃ​ពុធ​ទី​២០​ឧសភា​លើ​ប្រទេស​ឥណ្ឌា​ភាគ​ខាងកើត​និង​ប្រទេស​បង់​ក្លា​ដែស ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាងហោច​ណាស់​ចំនួន​៥ នាក់​​នៅពេល​វា​បោកបក់​តំបន់​លើ​តំបន់​ឆ្នេរសមុទ្រ​ជាមួយនឹង​ខ្យល់​និង​ការ​ធ្លាក់ភ្លៀង​ខ្លាំង​។​

​ដើមឈើ​និង​ផ្ទះ​ជា​ច្រើន​បាន​ដួលរលំ​នៅ​ប្រទេស​ទាំង​២​នេះ ដោយ​រួមទាំង​នៅ​ទីក្រុង​កុល​កាតា និង​រដ្ឋ​បឹង​ហ្កាល​ខាងលិច នៃ​ប្រទេស​ឥណ្ឌា ។ ខ្យល់ព្យុះ​នេះ​មាន​ល្បឿង​១៨៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​មនុស្ស​ជិត​៣​លាន​នាក់​ត្រូវបាន​ជម្លៀសចេញ​ដោយ​ភាគច្រើន​នៃ​ពួក​គេ​ទាំងនោះ​នៅ​ប្រទេស​បង់​ក្លា​ដែស នៅ​មុន​ពេល​ខ្យល់ព្យុះ​នេះ បាន​បក់បោក​មក​លើ​។​

​នេះ​ជា​ព្យុះ​ខ្យល់​ដ៏​ខ្លាំង​លើក​ទី​មួយ​ដែល​បាន​កើត​ឡើង​នៅ​ឈូង​សមុទ្រ​បឹង​ហ្កា​ល់​ចាប់តាំងពី​ឆ្នាំ ១៩៩៩​មក ៕​ប្រែ​សម្រួល​៖​សុខា​/sn

ខ្យល់ព្យុះ​Amphan បាន​បក់បោក​យ៉ាងខ្លាំង​កាលពី​ថ្ងៃ​ពុធ​លើ​ប្រទេស​ឥណ្ឌា​និង​បង់​ក្លា​ដែស​

ទីតាំងផ្សាយពាណិជ្ជកម្ម