បើករថយន្ត​រអិល​ឡើងលើ​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​ប៉ះ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​កៀប​ជាប់​

192
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: មេឃ​កំពុងភ្លៀង​ស្រាប់​តែមាន​រថយន្ត​សាម​យ៉ុង មួយគ្រឿង ប្រភេទ​ឃ្លុប​ដឹក​នំ រអិល​វិល​ទទឹង​ឡើងលើ​ខឿន​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ ទៅ​ប៉ះ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​កៀ​ជាប់​ទៅមុខលែងរួច កាលពី​វេលា ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ពុធ ទី​២០ ខែ ឧសភា ឆ្នាំ​២០២០ ត្រង់ចំណុច​ខាងកើត​ពី​ស្តុ​ប​បា​គូរ ប្រមាណ​១០០​ម៉ែត្រ តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ​។​

​អ្នកបើករថយន្ត​បង្ក​មានឈ្មោះ ប៊ិ​ង ចៅ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​បើករថយន្ត ស្នាក់នៅ​ម្តុំ​សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ មាន​ស្រុកកំណើត​នៅ​ភូមិ​ថ្នល់ទទឹង ឃុំ​ព្រះ​ដាក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​បើករថយន្ត​ម៉ាក​សាម​យ៉ុង ពណ៌​ខៀវ​ក្រ​មៅ ពាក់​ផ្លាក​លេខ​ភ្នំពេញ​2AS.0318​ជិះ​គ្នា​៣​នាក់​។​

​តាម​ការរៀបរាប់​ពី​អ្នកបើកបរ​រថយន្ត​បានឱ្យដឹងថា ដំបូង​ឡើយ​រូបគាត់​បាន​បើករថយន្ត​សាម​យ៉ុង តាម​បណ្ដោយ​ផ្លូវ ៦០​ម៉ែត្រ ទិសដៅ​ពី​លិច​មក​កើត​ក្នុង​ល្បឿន​លឿន​ល្មម ខណៈពេលដែល​មេឃ​កំពុងតែ​ភ្លៀង​ស្រាប់តែរអិល​មក​ឆ្វេង​ដៃ ឡើងលើ​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​វិល​ក្រឡាប់​មួយ​ចំហៀង​ទៅ​ប៉ះ​នឹងបង្គោល​ភ្លើង​បំភ្លឺ​ផ្លូវកៀប​ជាប់​រថយន្ត ទៅមុខ​លែងរួច​។​តែ​សំណាងល្អ​បង្គោល​ភ្លើង​មិនមាន​ការខូចខាត​នោះទេ​។ ចំណែក​រថយន្ត​រង​ការខូចខាត​យ៉ាងដំណំ​តែ​សំណាងល្អ មិន​បង្ក​ឲ្យ​នរណាម្នាក់​រងរបួស​នោះទេ​។​

​ក្រោយពី​កើតហេតុ សមត្ថកិច្ច​ចុះ​មកដល់​កន្លែងកើតហេតុ បាន​ពិនិត្យមើល​មិនមាន​ការខូចខាត​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ឬ​អ្នកដទៃ ក៏​ឲ្យ​ហៅ​រថយន្តស្ទូច​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម