ផ្លូវជាតិ​លេខ​៣ កំពុង​ស្ថាបនា​ រាល់​ការបើកបរ​ចូរ​ប្រុងប្រយ័ត្ន​គ្រោះថ្នាក់​

250
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ផ្លូវជាតិ​លេខ​៣ ខណៈដែល​ក្រុមហ៊ុន​ចិន​កំពុងតែ​ស្ថាបនា ទោះជា​យ៉ាងណាក្តី រាល់​ការបើកបរ​របស់លោក​អ្នក​ឆ្លងកាត់ ទាល់តែ​បង្កើន​ការប្រុងប្រយ័ត្ន ចំណុច​ខ្លះមាន​គំនរ​ថ្ម ដី ដុំថ្ម នៅ​រាយប៉ាយតាមផ្លូវ​នៅឡើយ គ្មាន​ភ្លើង​សញ្ញា​ពេលយប់ ប្រឈម​នឹង​គ្រោះថ្នាក់ ហើយ​សឹងតែ​រាល់​យប់​ទៅហើយ គ្រោះថ្នាក់​ចរាចរ​កើតមានដោយសារ​ការធ្វេសប្រហែស មិនបាន​ចាប់អារម្មណ៍ ជិះ​បុក​ដុំថ្ម បុក​ខឿន​ទ្រូងផ្លូវ​។​

​តាម​ប្រជាពលរដ្ឋ​បាន​លើកឡើងថា ផ្លូវជាតិ​លេខ​៣ ស្ថាបនា​ដោយ​ក្រុមហ៊ុន​ចិន តែមាន​ចំណុច​ខ្លះ ដុំថ្ម ពុំនូក​ថ្ម ដី ខ្សាច់ នៅតាម​ដងផ្លូវ​នៅឡើយ ចំណុច​ខ្លះ​ទើបនឹង​រៀប​ខឿន​ទ្រូងផ្លូវ តែ​មិនមាន​ភ្លើង​សញ្ញា​ពេលយប់​នោះទេ ដែល​ប្រឈម​គ្រោះថ្នាក់ ។​

​ពលរដ្ឋ​បន្តទៀតថា អ្វីដែល​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំង​នោះ នៅពេល​យប់ មាន​ភ្លៀង នោះ​ច្បាស់​ហើយ គ្រោះថ្នាក់​ចរាចរ​កើតមាន ជិះ បើកបុក​ដុំថ្ម បើក​ឡើង​គំនរ​ថ្ម បុក​ទ្រូងផ្លូវ ហើយ​ទ្រូងផ្លូវតម្រៀប​តាំងពី​ចំណុចព្រំប្រទល់​ភូមិ​ព្រៃ​ព្រីង​ត្បូង​២ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ឆ្ពោះទៅ​ខេត្តកំពត ។

​ដើម្បី​ជៀសវាង​គ្រោះថ្នាក់ រាល់​ការបើកបរ​របស់លោក​អ្នកតាមផ្លូវ​ជាតិ​លេខ​៣ សូម​បង្កើន​ការប្រុងប្រយ័ត្ន ដុំថ្ម​សម្រាប់​រៀប​ធ្វើ​ទ្រូងផ្លូវ គំនរ​ថ្ម មា​នគរ​ច្រើន​កន្លែងនៅតាម​ដងផ្លូវ ពិសេស​អ្នកធ្វើដំណើរ​ពេលយប់​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម