សិង្ហ​បុរី​រាយការណ៍​ករណី​ឆ្លង​វីរុស​ថ្មី​ចំនួន​៥៧០​នាក់ ដោយ​រួមទាំង​គ្រូពេទ្យ​ម្នាក់​

195
ចែករម្លែក

​ចំនួន​ករណី​ឆ្លង​វីរុស​នៅ​ប្រទេស​សិង្ហ​បុរី​បាន​កើនឡើង​ដល់​២៩.០០០ នាក់​កាលពី​ថ្ងៃ​ពុធ​ទី​២០​ខែ​ឧសភា ដោយ​មាន​ការឆ្លង​ថ្មី​ចំនួន​៥៧០​នាក់​ដោយ​រួមទាំង​គ្រូពេទ្យ​ម្នាក់​ផងដែរ​។​

​ជាមួយ​នឹង​ចំនួន​ឆ្លង​ថ្មី​នេះ បាន​នាំឱ្យ​ប្រទេស​នេះ មាន​ករណី​ឆ្លង​វីរុស​សរុប​ចំនួន ២៩.៣៦៤ ។​

​ក្រសួង​សុខាភិបាល​សិង្ហ​បុរី​បាន​និយាយថា មាន​ករណី​ឆ្លង​ថ្មី​ចំនួន​៨​នាក់​នៅក្នុង​សហគមន៍​។​

​ក្នុងចំណោម​ករណី​ឆ្លង​ទាំង​៨​នាក់​នេះ គឺ​ម្នាក់​ជនជាតិ​សិង្ហ​បុរី​និង​ម្នាក់​ទៀត​ជា​អ្នក​រស់នៅ​អចិន្ត្រៃយ៍​។ ករណី​ឆ្លង​ថ្មី​នៅ​សហគមន៍​ចំនួន ៥​នាក់​គឺជា​អ្នក​កាន់​ប័ណ្ណ​ការងារ​ហើយ​ម្នាក់​ទៀត​គឺ​កាន់​ប័ណ្ណ​​សិទ្ធិ​ចេញ​ចូល​។​

​ក្រសួង​សុខាភិបាល​បាន​និយាយថា កាលពីមុន​ខ្លួន​បាន​តាមដាន​ប្រមូល​អ្នក​កាន់​ប័ណ្ណ​ការងារ​ដែល​រស់នៅ​ខាងក្រៅ​អាគារ​ស្នាក់នៅ​រួម ដែលជា​ចំណាត់ការ​ដាក់​នៅ​ដោយឡែក​។​ហើយ​បាន​ដាក់​កម្មករ​មួយ​​ចំនួន​ធំ​ក្នុង​ចំណោ​ពួកគេ​ទាំងនោះ​នៅ​កន្លែង​ធ្វើ​ចត្តា​ឡី​ស័ក​។​

​គិត​ម​ដល់​ថ្ងៃទី​២០​ខែ​ឧសភា ប្រទេស​សិង្ហ​បុរី​មាន​អ្នកស្លាប់​ដោយសា​ជំងឺ​នេះ​ចំនួន​២២​នាក់​៕ប្រែសម្រួល៖សុខា

ទីតាំងផ្សាយពាណិជ្ជកម្ម