ខែមេសា ចាប់រថយន្តដឹកទំនិញ​លើស​ទម្ងន់កម្រិតកំណត់ ២៩៨គ្រឿង និង​ពិន័យបានថវិកាសរុបជាង៥០៥​លាន​ រៀល

186
ចែករម្លែក

ដោយៈសុផល

        ភ្នំពេញៈក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថាក្នុងខែមេសាកន្លងទៅលេ​ខា​ធិ​ការ​​ដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំ​ការត្រួត​ពិនិត្យ យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ចាប់បានរថយន្តដឹកទំនិញលើស​ទម្ងន់កម្រិត​ កំណ​ត់​ ចំនួន ២៩៨គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៥០៥.៧០០.០០០ រៀល។

រថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលចាប់បាន នេះបាននៅស្ថានីយថ្លឹងរថយន្ត​ចំនួន​២៨​កន្លែង មានដូចជា៖ ស្ថានីយបាវិត អ្នកលឿង កំពង់ភ្នំ(ខេត្តកណ្តាល)ព្រែកឯង ស្ថានីយ​នៅ​ខេត្តកំពង់ស្ពឺ ព្រះសីហនុ សៀមរាប តាកែវ កំពត ពោធិសាត់ បន្ទាយមានជ័យ កំពង់ធំ កំពង់​ចា​ម​ ជាដើម។

សូមបញ្ជាក់ថា ក្នុងចំណោមស្ថានីយថ្លឹងរថយន្តចំនួន២៨កន្លែង មានស្ថានីយ មានជ័យខេត្ត​ក្រចេះ​និងស្ថានីយកណ្តាលខេត្តកណ្តាល ចាប់បានបទល្មើសច្រើនជាងគេ គឺ៣៧រថយន្ត បន្ទាប់​​មកស្ថានីយប្រាសាទខេត្តកមពង់ធំចាប់បាន២៧ករណី និងស្ថានីយលង្វែក ខេត្តកំពង់ឆ្នាំង​២៤​ករណី។

យោងតាមច្បាប់ស្តីពីផ្លូវថ្នល់ បានកំណត់ថា បើអ្នកប្រើប្រាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ដឹក​ជញ្ជូន​ទំនិញលើផ្លូវថ្នល់ដែលផ្ទុកទម្ងន់ធ្វើឲ្យស្រុតផ្លូវផ្លូវថ្នល់ ឬបែកលូកាត់ទទឹងផ្លូវថ្នល់ ឬបាក់​ស្ពាន ត្រូវផ្តន្ទា ទោសដាក់ពន្ធនាគារពី៦ខែ ដល់២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ដល់៤​លានរៀល។ដោយឡែកបើមន្ត្រីមានសមត្ថកិច្ចដែលអនុញ្ញាតឱ្យរថយន្តផ្ទុកលើសទម្ងន់​ធ្វើឲ្យ​ស្រុតផ្លូវផ្លូវថ្នល់ ឬបែក  លូ កាត់ ទទឹងផ្លូវថ្នល់ ឬបាក់ស្ពាន ត្រូវផ្តន្ទាទោសដូចចារីដែរ៕

ទីតាំងផ្សាយពាណិជ្ជកម្ម