ចាប់បាន​ឡាន​ដឹក​លើស​ទម្ងន់​ជិត​៣០០​គ្រឿង ក្នុង​ខែមេសា ឆ្នាំ​២០២

196
ចែករម្លែក

ដោយ​: ឆាយា​នាថ / ភ្នំពេញ​: សមត្ថកិច្ច ចាប់បាន​រថយន្ត​ដឹក​លើស​ទម្ងន់ ចំនួន​២៩៨​គ្រឿង និង ពិន័យ​ជាង​៥០០​លាន​រៀល ក្នុង​ខែមេសា ឆ្នាំ​២០២០​។

​លេខាធិការដ្ឋាន​របស់​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ នៃ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ប្រកាសថា រថយន្ត​ដឹក​លើស​ទម្ងន់ ចំនួន​២៩៨​គ្រឿង នេះ គឺ ចាប់បាន​នៅ​ស្ថានីយ​ទាំង​២៩ ដែល​ក្នុងនោះ ស្ថានីយ​អង្គស្នួល និង ស្ថានីយ​មានជ័យ ចាប់បាន​ច្រើនជាងគេ ពោលគឺ ចំនួន​៣៧​គ្រឿង​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម