​ប្រមុខ​រាជរដ្ឋាភិបាល​នៅតែ​អំពាវ នាវ​ឲ្យ​ពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩

215
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅតែ​បន្ត​ឲ្យ​ជនរួមជាតិ​យកចិត្តទុកដាក់​ខ្ពស់​លើ​អនាម័យ​សុខភាព​រស់នៅ​ឱ្យបាន​ល្អជា​ប្រចាំ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅ​ទូទាំងប្រទេស​។ ខណៈដែល​មកដល់​ថ្ងៃនេះ​ពិភពលោក​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ -១៩បាន​កើនឡើង​ក្បែរ​៥​លាន​ករណី​ហើយ​ ដែល​គួរឱ្យ​បារម្ភ​ខ្លាំង​បំផុត​។

​នៅលើ​ផេ​ក​ផ្លូវការ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២០ សម្ដេច​តេ​ជោ​បានសរសេរថា​៖« សុខ​សប្បាយ​ទេ​បងប្អូន​ជនរួមជាតិ​។​យើង​បន្ត​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​នៅ​ទូទាំងប្រទេស ។ មកទល់​ថ្ងៃនេះ​នៅលើ​ពិភពលោក​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ បាន​កើនឡើង​ក្បែរ​៥​លាន​ករណី​ហើយ​ ដែល​គួរឱ្យ​បារម្ភ​ខ្លាំង បំផុត ។ មកទល់ពេលនេះ​ពិភពលោក​ក៏​មិនទាន់​រកឃើញ​ថ្នាំ​ព្យាបាល​ជំងឺឆ្លង​រលាក​ផ្លូវដង្ហើម Covid-19 នេះ​នៅឡើយ​ដែរ​។​ទាំង​កម្ពុជា​និង​ពិភពលោក​យើង​កំពុងតែ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​ដ៏​កាច​សាហាវ​បំផុត​នេះ​»​។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានបញ្ជាក់​ទៀតថា​៖«​សូម​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ការប្រុងប្រយ័ត្ន​គ្រប់​វិនាទី​កុំឱ្យ​ឆ្លង​រោគ​ពី​គេ​មក​យើង​នឹង​ពី​យើង​ទៅ​គេ​។ បើ​ចាំបាច់​ចេញ​ក្រៅ​ផ្ទះ​ត្រូវ​ពាក់​ម៉ាស​ការពារ ​ត្រូវ​ដុស​សម្អាត​ដៃ​ជាមួយ​សាប៊ូ ទឹក​អាល់កុល ​ឬ​ ជែ​ល​ជាប្រចាំ​ កាត់បន្ថយ​ការជួបជុំ​ប្រមូលផ្ដុំ​គ្នាច្រើនិង​ត្រូវ​បន្ត​អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​គ្រប់ពេលវេលា​។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏​ស្នើ​បងប្អូន​ជនរួមជាតិ​យកចិត្តទុកដាក់​ខ្ពស់​លើ​អនាម័យ​សុខភាព​រស់នៅ​ឱ្យបាន​ល្អជា​ប្រចាំ​ដូចគ្នា​នឹង​ការ​គោ​ព​ច្បាប់​ចរាចរណ៍​ដើម្បី​សុវត្ថិភាព​អាយុជីវិត​យើងទាំងអស់គ្នា​»​។​

​ជំងឺ​កូ​វីដ​១៩ គិត​មកដល់​ថ្ងៃទី ២១ ខែឧសភា​នេះ​ពិភពលោក​ទាំងមូល​អ្នក​ឆ្លង​កូ​វីដ​១៩ បាន​កើន​ឡើងដល់​ជាង​៤,៩៩​លាន​នាក់ ។ ស្លាប់​សរុប ៣២៨.០៧៩​នាក់ ។ ប្រធាន WHO បាន​បញ្ជាក់ថា​​ ថ្ងៃនេះ​ឆ្លង​ច្រើនជាងគេ​បំផុត​ចាប់តាំងពី​ផ្ទុះ​ជំងឺ​រាតត្បាត​កូ​វីដ​១៩ គឺមាន​ចំនួន ១០៦.០០០​នាក់ ។ លោក​ប្រធាន​WHO​ថា​ដំណើរ ការ​នៅ​វែងឆ្ងាយ​នៅឡើយ​និង​ព្រួយបារម្ភ​ពី​ប្រទេស​មាន​ចំណូល​ទាប​និង​មធ្យម​។ ពលរដ្ឋ​អាម៉េរិក​ឆ្លង​ជាង​១,៥៥ លាន​នាក់ និង ស្លាប់​៩៣.៤១៦​នាក់ ។ អ្នកជាសះស្បើយ​មាន​ចំនួន​២៩៤.៣១២​នាក់​។ ប្រេ​ស៊ី​ល​មាន​អ្នក​ឆ្លង​ច្រើន​បំផុត​ក្នុង​មួយថ្ងៃ​គឺ​ចំនួន​១៩.៩៥១ នាក់ សរុប​អ្នក​ឆ្លង​មាន ២៩១.៥៧៩ នាក់​។ រីឯ​ប្រទេសរុស្ស៊ី​មាន​អ្នក​ឆ្លង​លើស​៣​សែន​នាក់ ។ សហគមន៍​អឺរ៉ុប​ចេញ​គោលការណ៍​ថ្មី​ស្នើឱ្យ​អ្នកជិះ​យន្តហោះ​ពាក់​ម៉ាស់​និង​មាន​អាល់កុល​លាងដៃ​។​កាណាដា​ណែនាំ​ពលរដ្ឋឱ្យ​ពាក់​ម៉ាស់​ពេល​ចេញពីផ្ទះ ,​កាណាដា​មាន​អ្នក​ឆ្លង​សរុប ៨១.៥៤៩​នាក់ និងស្លាប់ ៦.១៥០​នាក់ ។ អ៊ីតាលី​នឹង​បើក​អាកាសយានដ្ឋាន​ទាំងអស់​នៅ​ថ្ងៃទី ៣ ខែ មិថុនា​ព្រោះ​អ្នក​ឆ្លង​ថ្មី​តែ​ជាង​៦០០​នាក់​/​ថ្ងៃ​និង​ស្លាប់​ជាង​១០០​នាក់​។ អេ​ស្ប៉ា​ញ​សម្រេច​ពន្យា​របម្រាម​ជា​លើក​ទី​៥ រហូតដល់​ថ្ងៃទី ៧ ខែមិថុនា​បើទោះបីជា​ស្ថានភាពជំងឺ​ថយ​ច្រើន​ក៏ដោយ​និង​តម្រូវ​ពលរដ្ឋ​ត្រូវតែ​ពាក់​ម៉ាស់​, អត្រា​មរណភាព​ធ្លាក់​មក​រង្វង់​១០០​នាក់​/​ថ្ងៃ និង​ស្លាប់​សរុប​ជិត​២៨.០០០​នាក់​។ សិង្ហ​បុរី​ឆ្លង​ថ្មី​៥៧០​នាក់ក្នុងនេះ​មាន​គិលានុប្បដ្ឋាយិកាម្នាក់​, អ្នក​ឆ្លង​សរុប ២៩.៣៦៤​នាក់​,​ភាគច្រើន​នៃ​អ្នក​ឆ្លង​គឺជា​ពលករ​ចំណាកស្រុក ។ ហ្វីលីពីន​ឆ្លង ១៣.២២១​នាក់​និង​មាន​អ្នកស្លាប់​៨៤២​នាក់ ។ ម៉ាឡេស៊ី​ឆ្លង ៧.០០៩​នាក់ និង មាន​អ្នក​សា្ល​ប់​១១៤​នាក់ ។ សាលារៀន​ជាច្រើន​នៅ​ទីក្រុង Incheon ប្រទេស​កូរ៉េខាងត្បូង​បាន​បិទ​ជាថ្មី​បន្ទាប់ពី​បាន​បើក​តែមួយ​ថ្ងៃ​ក្រោយពី​រកឃើញ​សិស្ស​ពីរ​នាក់​បាន​ឆ្លង​វីរុស​។​កូរ៉េខាងត្បូង​មាន​អ្នក​ឆ្លង​១១.១១០​នាក់​និង​ស្លាប់​២៦៣ ។​ឥណ្ឌា​ឆ្លង​ខ្ពស់បំផុត​គឺ​៥.៦១១​នាក់​/ ថ្ងៃ សរុប​អ្នក​ឆ្លង​មាន​ចំនួន​១១២.០២៨​នាក់ ។ ប្រភពព័ត៌មាន​ពី​(JHU, WDM, VOA, CNA, CNN) ៕/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម