គ្រោង​ធ្វើការ​ជីក​កប់​ខួង បណ្ដាញ​ខ្សែកាប​អគ្គិសនី​តង់ស្យុង​មធ្យម​២២​គីឡូវ៉ុល​, នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ចំនួន​៥

186
ចែករម្លែក

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: ដោយសារ​កំណើន​នៃ​ការអភិវឌ្ឍ​ក្នុង​រាជធានី​ភ្នំពេញ​និង​ដោយមាន​តម្រូវការ​ចាំបាច់​នៃ​ការប្រើប្រាស់​ថាមពល​អគ្គិសនី ឡើង​យ៉ាងខ្លាំង​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានអនុញ្ញាត​ជូន​អគ្គិសនី​កម្ពុជា​ធ្វើការ​ជីក​កប់​បណ្ដាញ​ខ្សែកាប​អគ្គិសនី​តង់ស្យុង​មធ្យម​២២​គីឡូវ៉ុល ចេញពី​អនុ​ស្ថានីយ​វត្តភ្នំ​និង​អនុ​ស្ថានីយ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ត​ភ្ជាប់​ជាមួយ​បន្ទប់​ភ្លើង​ចំនួន​១៥​ស្ថិតក្នុង​ភូមិសាស្ត្រ​ខណ្ឌដូនពេញ ខណ្ឌ​៧​មករា ខណ្ឌទួលគោក​ខណ្ឌ​បឹង​កេងកង និង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ ហើយ​ការជីក ខួង​ដី​ដាក់​បណ្ដាញ​ខ្សែកាប​អគ្គិសនី​ខាងលើនេះ វា​នឹង​ធ្វើអោយប៉ះពាល់​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​និង​ធ្វើដំណើរ​ឆ្លងកាត់ ដូច្នេះ​រដ្ឋបាល​រាជធានី​សូមអោយ​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​យោគយល់​និង​ចូលរួម​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២០​ឧសភា​ឆ្នាំ​២០២០​នេះ​ថា​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​កិត្តិយស​សូម​ជម្រាបជូន​ដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ទាំងអស់​ឱ្យបាន​ជ្រាបថា ៖ ដោយសារ​កំណើន​នៃ​ការអភិវឌ្ឍ​ក្នុង​រាជធានី​ភ្នំពេញ​និង​ដោយមាន​តម្រូវការ​ចាំបាច់​នៃ​ការប្រើប្រាស់​ថាមពល​អគ្គិសនី​មាន​ការឡើង​យ៉ាងខ្លាំង​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានអនុញ្ញាត​ជូន​អគ្គិសនី​កម្ពុជា​ធ្វើការ​ជិះ​កប់​បណ្ដាញ​ខ្សែកាប​អគ្គិសនី​តង់ស្យុង​មធ្យម​២២​គីឡូវ៉ុល ចេញពី​អនុ​ស្ថានីយ​វត្តភ្នំ​និង​អនុ​ស្ថានីយ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ត​ភ្ជាប់​ជាមួយ​បន្ទប់​ភ្លើង​ចំនួន ១៥​ស្ថិតក្នុង​ភូមិសាស្ត្រ​ខណ្ឌដូនពេញ ខណ្ឌ​៧​មករា ខណ្ឌទួលគោក​ខណ្ឌ​បឹង​កេងកង និង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​ដូចខាងក្រោម ៖
១៖ អនុ​ស្ថានីយ​វត្តភ្នំ​ត្រូវ​ជីក​កប់​បណ្ដាញ​អគ្គិសនី​ភ្ជាប់​ទៅ​បន្ទប់​ភ្លើង​ចំនួន ៨ ហើយ​ត្រូវ​ជីក​ផ្លូវ ជីក​ចិញ្ចើមផ្លូវ​និង​ខួង​ផ្លូវ​រួមមាន តាម​បណ្ដោយ​ផ្លូវ​លេខ ១៣​មុខ​អាគារ ប្រៃសនីយ៍​កម្ពុជា ចាប់ពី​អនុ​ស្ថានីយ​EDC​ដល់​ផ្លូវ​លេខ​១២ ផ្លូវ​លេខ ១៣ ផ្លូវ​លេខ ១០៦ ផ្លូវ​លេខ ១៩​ផ្លូវ​លេខ ១០៨ មហាវិថី​ន​រោ​ត្ដម ផ្លូវ​លេខ ១១៨ មហាវិថី​ព្រះមុនីវង្ស​និង​មហាវិថី​កម្ពុជា​ក្រោម ។​ជីក​កាត់​ទទឹងផ្លូវ​លេខ ៥១​ផ្លូវ ១១០ ផ្លូវ​លេខ ១១៨ ផ្លូវ​លេខ ១៣០ ផ្លូវ​លេខ ១៣៦ ផ្លូវ​លេខ​១៤៤ ផ្លូវ​លេខ ១៤៨ ផ្លូវ​លេខ ១៥៤​ផ្លូវ​លេខ ១៧២​ផ្លូវ​លេខ ១៩​ផ្លូវ​លេខ ៥៣​ផ្លូវ​លេខ ៦១​និង​ផ្លូវ​លេខ ៦៧ ។ ខួង​ក្រោម​មហាវិថី​ព្រះ​ន​រោ​ត្ដម​ផ្លូវ​លេខ ១០៦ ផ្លូវ​លេខ​១០៨ ផ្លូវ​លេខ ០៩ មហាវិថី​ព្រះមុនីវង្ស ផ្លូវ​លេខ ១២៨ និង​ផ្លូវ​លេខ ១២៧ ។ ពី​អនុ​ស្ថានីយ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ត្រូវ​ជីក​កប់​បណ្ដាញ​អគ្គិសនី​ត​ភ្ជាប់​ទៅ​បន្ទប់​ភ្លើង​ចំនួន ៧ ហើយ​ត្រូវ​ជីក​ផ្លូវ ជីក​ចិញ្ចើមផ្លូវ​និង​ខួង​ផ្លូវ​រួមមាន​៖ ជីក​សាច់​ផ្លូវ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៧៣ ផ្លូវ​លេខ ៣៣៦ និង​ផ្លូវ​លេខ ១០៧​។​ជីក កាត់​ទទឹងផ្លូវ​លេខ ១១១​ផ្លូវ​លេខ ១១៣​ផ្លូវ​លេខ ១១៥ ផ្លូវ​លេខ ១២៥ ផ្លូវ​លេខ​១៤១ ផ្លូវ​លេខ​១៤៣ ផ្លូវ​លេខ ១៩៥​ផ្លូវ​លេខ ២៨៦ ផ្លូវ​លេខ​៣១០ ផ្លូវ​លេខ ៣១៨ ផ្លូវ​លេខ ៣២៨ ផ្លូវ​លេខ ៣៣៨ ផ្លូវ​លេខ​៣៧៤ ផ្លូវ​លេខ ៣៨៤ ផ្លូវ​លេខ ៣៨៦​ផ្លូវ​លេខ ៤០២ ផ្លូវ​លេខ ៤០៤​ផ្លូវ​លេខ ៤១៤ ផ្លូវ​លេខ ២១៧ និង​ផ្លូវ​លេខ ១៩៦ ។​ខួង​ក្រោម​ផ្លូវ​លេខ ២១៤ ផ្លូវ​លេខ ១៦៣ មហាវិថី​ព្រះសីហនុ ផ្លូវ​លេខ ២៨៤ ផ្លូវ​លេខ ៣៤៨ មហាវិថី​ម៉ៅ​សេទុង​និង​ផ្លូវ​លេខ ១៩៩​។​

​ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​និង​ធ្វើដំណើរ​ឆ្លងកាត់​តាម​បន្ទាត់​តម្រាយ​ផ្លូវ​ការដ្ឋាន​ជីក​ត​បណ្ដាញ​អគ្គិសនី ក្នុង​តម្រាយ​ផ្លូវ​នេះ មេត្តា​យោគយល់ ដោយ​សកម្មភាព​ការដ្ឋាន​និង​សូមមេត្តា​ពង្វាង​សារាចរ​ចេញពី​ផ្លូវ​ដូចដែល​បាន​ជម្រាប​ខាងលើ​។​

​ទទួលបាន​សេចក្តីជូនដំណឹង​នេះ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ ដែលមាន​ខណ្ឌដូនពេញ ខណ្ឌ​៧ មករា ខណ្ឌទួលគោក រដ្ឋបាល​ខណ្ឌ​បឹង​កេងកង រដ្ឋបាល​ខណ្ឌចំការមន​ព្រមទាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​ចូលរួម​សហការ​អនុវត្ត​សេចក្តីជូនដំណឹង​នេះ​ប្រកបដោយ​ការទទួលខុសត្រូវ​មាន​ប្រសិទ្ធភាព​ខ្ពស់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម