វៀតណាម​រៀបចំ​ការធ្វើតេ​ស្តិ៍វ៉ាក់​សាំង​កូវី​ដ​១៩ ដំណាក់កាល​ទី​២

334
ចែករម្លែក

​ថ្នាំ​វ៉ាក់សាំង​កូវី​ដ​១៩ ដែល​ផលិត​នៅ​ប្រទេស​វៀតណាម​នឹង​ត្រូវ​បាន​ធ្វើតេស្តិ៍​លើ​សត្វកណ្តុរ​ចំនួន​៣០ ក្បាល​ដើម្បី​កំណត់​កម្រិត​ចំនួន​ដូស​(dose)​ប្រសិទ្ធភាព​បំផុត​របស់​វា​។ នេះ​បើ​យោង​តាម​វេបសាយ​VnExpress​។​

​លោកដូ ទួន ដា​ត ប្រធាន​ក្រុមហ៊ុន​VABIOTECH ដែល​ផលិត​ថ្នាំ​វ៉ាក់សាំង​នេះ​បាន​និយាយថា ការធ្វើ​តេស្តិ៍​ដំណាក់កាល​ទី​២ នឹង​ត្រូវ​ធ្វើឡើង​នៅ​ដើមខែ​មិថុនា​។​

​ក្នុងអំឡុង​ដំណាក់កាល​ធ្វើតេស្តិ៍​ដំបូង​នេះ កណ្តុរ​ចំនួន​៥០​ក្បាល​នៅ​មន្ទីរពិសោធន៍​នៅតែ​មាន​សុខភាព​ល្អ​ចំនួន​២​សប្តាហ៍ បន្ទាប់​ពី​ពួក​វា ត្រូវ​បាន​ចាក់​វ៉ាក់សាំង​នេះ​កាលពី​ថ្ងៃទី ២៦ ខែ​មេសា​។​

​ក្រុម​អ្នកស្រាវជ្រាវ កាលពី​ថ្ងៃទី​១៤​ខែ​ឧសភា​បាន​បញ្ជូន​សំណាក​វិភាគ ឈាម​របស់​សត្វ​កណ្តុរ​ទៅ​វិទ្យាស្ថាន​អនាម័យ​និង​ការពារ​ជំងឺឆ្លង​ជាតិ​ដើម្បី​ធ្វើការ​វាយតម្លៃ​ដំបូង​។​

​ថ្នាំ​វ៉ាក់សាំង​នេះ ត្រូវបាន​បង្កើតឡើង​ដោយ​សហការ​ជាមួយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​ក្រុមហ៊ុន​VABIOTECH និង​សាកលវិទ្យាល័យ Bristol របស់​អង់គ្លេស​។​

​លោកដូ ទួន ដា​ត បាន​និយាយថា ចាប់តាំងពី​ចុង​ខែ​មករា នៅពេល​ដែល​ជំងឺ​កូវី​ដ​១៩ បាន​កើត​ឡើង​នៅ​ប្រទេស​វៀតណាម​ក្រុម​អ្នកស្រាវជ្រាវ​VABIOTECH នេះ បាន​ធ្វើការ​ជាមួយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​​នៅ​សាកលវិទ្យាល័យ Bristol ដើម្បី​ផលិត​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​នេះ​។​

​ក្រុមហ៊ុន​នេះ ប៉ាន់ស្មាន​ថា​វា​នឹង​ចំណាយ​ពេល​យ៉ាងហោច​ណាស់​ពី​១២​ទៅ​១៨​ខែ​ដើម្បី​បង្កើត​វ៉ាក់សាំង​កូវី​ដ​១៩៕​ប្រែ​សម្រួល​៖​សុខា​/sn

សត្វ​កណ្តុរ​ត្រូវបាន​ធ្វើតេស្តិ៍​ជាមួយនឹង​ថ្នាំ​វ៉ាក់សាំង​កូវី​ដ​១៩ ដែល​ត្រូវបាន​ផលិត​នៅ​វៀតណាម កាលពី​ថ្ងៃទី​២៦​ខែ​មេសា​ឆ្នាំ​២០២០

ទីតាំងផ្សាយពាណិជ្ជកម្ម