គណៈសង្ឃ​នាយក ថ្កោលទោស​ការលើកឡើង​របស់​បុគ្គល ខាន់ សុវណ្ណ ដែលថា ចាត់ការ​ផ្សឹក​ព្រះសង្ឃ​ចោល​ឱ្យអស់

276
ចែករម្លែក

​ដោយៈ មេសា​/ភ្នំពេញៈ បន្ទាប់ពី​មាន​ភាព​ខ្ទ័រខ្ទារ​រង្កៀស​ចិត្ត​ទោមនស្ស​យ៉ាងខ្លាំង​របស់​មហាជន តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ប៉ុន្មាន​ថ្ងៃ​មកនេះ គណៈសង្ឃ​នាយក នៃ ព្រះរាជា​ណា​ក្រ កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​មួយ បដិសេធ​យ៉ាង​ដាច់អហង្ការ និង ថ្កោលទោស​ចំពោះ​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះថា សុវណ្ណ ខាន់ អពប និង Khmer Mjas Srok ដែល​ត្រូវបាន​គេ​ដឹងថា គ្រប់គ្រង​ដោយ​លោក ខាន់ សុវណ្ណ ដោយ​ក្នុង​សំណេរ​នោះបាន​លើក​ឡើ​ថា “ កម្ពុជា កំពុង​ខ្វះខាត​កម្លាំង​ក្នុង​វិស័យ​សំណង់ និង ត្រូវការ​កម្មករ​ជំនាញ និង គ្មាន​ជំនាញ​ច្រើន​ម៉ឺន​នាក់ ដើម្បី បង្គ្រប់​ទីផ្សារ ចាត់ការ​ផ្សឹក​ព្រះសង្ឃ​ពេញកម្លាំង​ក្រោម​អាយុ ៥៦ ឆ្នាំ​ចោល​ឱ្យអស់ តើ​ទៅរួច​ទេ ? ” ។​


​សេចក្តីថ្លែងការណ៍​រប​ស់​គណៈ​សង្ឃនាយកថ្ងៃទី២០ខែឧសភា បាន​លើកឡើងថា គំនិត​យោបល់​នេះ បង្កប់​នូវ​អត្ថន័យ​ខ្លឹមសារ និង ឆ្លុះបញ្ចាំង ៧ ចំណុច​ដូចខាងក្រោម​៖


១. ភាព​អសីលធម៌ គំនិត​លាមក និង ភាព​យង់ឃ្នង​សាហាវ ឃោរឃៅ​ព្រៃ​ផ្សា​ជាទីបំផុត។២. ការប្រមាថ​មាក់ងាយ​លើ​ព្រះសង្ឃ​ពុទ្ធសាសនា​គ្រប់​លំដាប់ថ្នាក់​ទូទាំងប្រទេស។៣.​បង្វែរ​គំនិត​មហាជន​ឱ្យ​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​លី្វ​ង​ជូរចត់ ( បី ឆ្នាំ ប្រាំបី​ខែ ម្ភៃ​ថ្ងៃ ) ជា​របប​ខ្មៅ​ងងឹត ទមិឡ​ឥត​សាសនា ដែល​ពិភពលោក និង មនុស្សជាតិ​ស្អប់ខ្ពើម​ជាទីបំផុត។៤. រំលោភ​ក្រមព្រហ្មទណ្ឌ​កម្ពុជា ត្រង់​មាត្រា ៥១៦ , ប៉ះពាល់​ស្មារតី​មាត្រា ៤៣ នៃ ច្បាប់រដ្ឋធម្មនុញ្ញ​កម្ពុ​ជា។៥. រំលោភសិទ្ធិ​មនុស្ស​ជាស​កល​។៦. គំនិត​ខ្វះ​ការគិតគូរ​វែងឆ្ងាយ ខ្វះ​ចំណេះដឹង​ប្រវត្តិសាស្ត្រ គ្មាន​សុចរិត​ភាព គ្មាន​សេចក្តីថ្លៃថ្នូរ​ក្នុងការ​ប្រើប្រាស់​សំណេរ និង ការបញ្ចេញមតិ។៧ .​បង្កើត​នូវ​ភាព​ឈឺ​ចាត់ និង ការ​ចងកម្ម​ពៀរ​វេរា​ដល់​យុវ​សង្ឃ និង ពុទ្ធបរិស័ទ ។​

តាមរយៈ​សេចក្តីថ្លែងការណ៍​នេះ គណៈសង្ឃ​នាយក បាន​បន្តថា បើទោះបីជា​បច្ចុប្បន្ន ក៏ដូចជា​ពី​អតីតកាល មាន​ភាពខុស​ឆ្គង​រប​ស់​អ្នកបួស​មួយចំនួន​តូចក្តី ប៉ុន្តែ​យោងតាម​ប្រវត្តិសាស្ត្រ​កម្ពុជា ព្រះសង្ឃ​ពុទ្ធសាសនា កម្ពុជា បាន​ចូលរួមចំណែក​យ៉ាងសកម្ម និង ខ្លាំងក្លា ទាំង​សម្ភារ ទាំង​ស្មារតី ក្នុង​វិស័យ​សង្គមកិច្ច មនុស្សធម៌ និង វិស័យ​អប់រំ​ជាដើម ហើយ​សូមឱ្យ​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ខាងលើ ( លោក ខាន់ សុវណ្ណ ) ក្រឡេកមើល​ប្រវត្តិសាស្ត្រ​ឱ្យបាន​វែងឆ្ងាយ ស៊ីជម្រៅ មើល​ឱ្យឃើញ​ទាំង​ល្អ ទាំង​អាក្រក់ អ្វី​ចំណេញ​ដល់​វប្បធម៌ សា​នា និង ប្រពៃណី​ទំនៀមទម្លាប់ , សូម​មើល​ព្រៃ​ទាំងមូល កុំ​មើល​ឈើ​តែមួយ​ដើម , សង្គម​កម្ពុជា ទាមទារ​ឱ្យមាន​ទាំង​ពុទ្ធចក្រ និង អាណាចក្រ ដើរ ទន្ទឹមគ្នា ។​


​សេចក្តីថ្លែងការណ៍​ដដែល​បន្ថែមថា គណៈសង្ឃ​នាយក សូម​សម្តែង​នូវ​ក្តីបារម្ភ និង សោកស្តាយ​ជាទីបំផុត ហើយ​ថ្កោលទោស​ចំពោះ​សំណេរ និង ការលើកឡើង​របស់លោក ខាន់ សុវណ្ណ ដោយ​ចាត់ទុកថា ជាការ​ខ្វះ​វិចារណញ្ញាណ ខ្វះ​សុភ​វិនិច្ឆ័យ ប្រកបដោយ​ភាព​អគតិ និង ទុទិដ្ឋិនិយម ដើរ​ថយក្រោយ គំនិត​ផ្ទុយ​ពី​វឌ្ឍនភាព​របស់​សង្គម សាសនា និង វប្បធម៌ ។ សូម​មហាជន​ខ្មែរ​គ្រប់រូប កុំ​ដើរ​តាម និង អនុវត្ត​នូវ​គំនិត​យោបល់​របស់​បុគ្គល ( ខាន់ សុវណ្ណ ) ខាងលើ ព្រោះ​ជាហេតុ​នាំឱ្យ​ជួប​វិនាសកម្ម ដល់​សង្គម កម្ពុជា សាជាថ្មី , សូម​សង្គម​កម្ពុជា ទាំងមូល​រួបរួមសាមគ្គី​គ្នា​ការពារ​សន្តិភាព និង តម្លៃ​ព្រះពុទ្ធសាសនា ៕ Kh/សរន

ទីតាំងផ្សាយពាណិជ្ជកម្ម