កោះចម្លែកមួយនៅថៃមើលទៅដូចមាន់

432
ចែករម្លែក

តោះសូមអញ្ជើញទស្សនាកោះ ដែលមិនចេះខកខានក្នុងការទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទេសចរ ដោយសារតែរូបរាងរបស់វាមើលទៅស្រដៀងនឹងសត្វមាន់។

ចឹងតើវាមានឈ្មោះអីទៅណ៎? ពិតណាស់ វាមានឈ្មោះថា “កោះមាន់”។

កោះឋានសួគ៌តំបន់ត្រូពិកនេះ ដែលគេស្គាល់ផងដែរថា កោះកៃ គឺស្ថិតនៅក្នុងកម្រងកោះផូដានៃខេត្តក្របីរបស់ថៃ ហើយរូបរាងស្រដៀងមាន់គឺស្ថិតនៅចុងភាគខាងត្បូងនៃកោះកៃនេះតែម្តង។

រូបរាងដូចមាន់នេះមិនគ្រាន់តែជាចំណុចទាក់ទាញតែមួយគត់ចំពោះអ្នកទេសចរនោះទេ។ ឆ្នេរសក្បុសនិងទឹកថ្លាឈ្វេងក៏ជាចំណុចទាក់ទាញដែរ។

ហើយផ្កាថ្មនៅបាតសមុទ្រក៏ទាក់ទាញអ្នកចុះមុជទឹកមកមើលទេសភាពក្រោមសមុទ្រដែរ។

កោះមាន់មិនមានមនុស្សរស់នៅទេ ហើយរក្សាលក្ខណៈធម្មជាតិទាំងស្រុង។ ទោះយ៉ាងណា នៅទីនោះមានតូបលក់អាហារសម្រន់តិចតួចដែរ សម្រាប់អ្នកដែលមានអារម្មណ៍ឃ្លានចំណី៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម