តារាចម្រៀង ពេជ្រ សូលីកា ទទួល បានចំណងដៃកូនប្រុសដំបូងជា មួយស្វាមីជាអានិកជន

186
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ក្រោយពីធ្វើពិធីភ្ជាប់ពាក្យយ៉ាងអធិកអធម កាលពីព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ​២០១៩ ក្រោមវត្តមានចាស់ទុំទាំងសងខាង របស់តារាចម្រៀងរូប ស្រស់ ពេជ្រ សូលីកា និងបុរសអនិជនឈ្មោះ គឹម​ហាន មានរយៈពេលមិនដល់មួយ ឆ្នាំផង ពេលនេះពួកគេបានទទួលចំណងដៃកូនប្រុសដ៏គួរអោយស្រលាញ់កាល ពីថ្ងៃ១៦ ឧសភា ២០២០ នៅមន្ទីរពេទ្យឯកជនមួយ។

តាមរយៈហ្វេសប៊ុក របស់តារាចម្រៀងខាងលើ បានបង្ហាញរូបថតកូនប្រុស ដ៏គួរអោយ ស្រលាញ់ជាច្រើនសន្លឹក ក្រៅពីទស្សនិកចាប់អារម្មណ៍កូនប្រុស ដែលមានភាពទាក់ ទាញនិងគួរអោយស្រលាញ់ គេក៏ចាប់អារម្មណ៍ទៅលើរូបរាងរបស់នាងដែលមាន សភាព ប្រែប្រួលខ្លាំង មានសាច់ទ្រលុកទ្រលន់ ធ្វើអោយម្នាក់ៗលាន់មាត់ថារូបរាង ប្រែប្រួលខុសខ្លាំងជាងតារាចម្រៀង ឱក សុគន្ធកញ្ញា ដែលធៀបនិងការសម្រាល កូនដូចគ្នា។

ទោះបីជារូបរាងប្រែជាធាត់ដែលភាគច្រើនស្រ្តីទូទៅ តែងមានភាពប្រែប្រួលរាងកាយ ក្រោយសម្រាលកូនក្តី និងមើលទៅសូលីកា មានសាច់ជាងមុន មុខមូលប៉ោង តែនាង ក៏ទទួលបានការកោតសរសើរដល់សំណាងនាង ដែលជីវិតនាងបានឈានដល់ចំនុច សុភមង្គលមួយដែលស្រ្តីគ្រប់រូបប្រាថ្នា និងសេចក្តីសុខពិតៗចេញពីការ យល់ចិត្តរបស់ ស្វាមីនាង និងព្រមទទួលយកនូវអ្វីដែលចំណុចមិនល្អកន្លងមក។ អ្នកលេងបណ្តាញ សង្គមហ្វេសប៊ុកជាច្រើនបានសរសើរពីជីវិតគូរបស់នាង ដែលមានស្វាមីប្រកបដោយ ការ ទទួលខុសត្រូវ។

ជាមួយនឹងសំណេរ ដែលភ្ជាប់រូបពីរបីសន្លឹក សូលីកា រៀបរាប់ថា «ជំរាបសួរ លោកតា លោកយាយ អ៊ុំ ពូ មីង បង ប្អូន ទាំងអស់គ្នាអូន ឈ្មោះ ហង្ស អ៊ារី វ៉េនស្ដេ / Hang Aari Wednesdayកើតនៅថ្ងៃទី 16 ខែ ឧសភា ឆ្នាំ 2020វេលាម៉ោង 7:30នាទី ព្រឹក ភេទប្រុស មានទម្ងន់ 2.9kg អូនសុំផ្ញើខ្លួន ផ្ញើប្រាណផងណាបាទ» បញ្ចេញត្រឹមរូប ភាព ប៉ុណ្ណឹង សូលីកា បានសារជូនពរជាច្រើនពីសំណាក់ហ្វេនរបស់នាង រួមជាមួយ និងការសរសើរដល់សំណាងដែលបានចូលមកក្នុងជីវិតរបស់នាងគ្រាដែលជីវិតនាងកន្លងមកជួបរឿងរ៉ាវដែលមិននឹកស្មានដល់ជាច្រើនរឿងកន្លងមក៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ