​ពលរដ្ឋ​ជួប​ការលំបាក​ជីវភាព​ក្នុង​កាលៈទេសៈ​កូ​វីដ​១៩​ទទួល​អំណោយ​ស្បៀងអាហារ​

183
ចែករម្លែក

​ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​ពលរដ្ឋ​នៅ​សង្កាត់​កំពង់ស្វាយ​ដែល​ជួប​ការលំបាក​ជីវភាព​ក្នុង​កាលៈទេសៈ​កូ​វីដ​១៩​ទទួល​អំណោយ​ស្បៀងអាហារ​កាលពីដើម​ស​ប្តា​ស៍​នេះ​ខែឧសភា​២០២០​ក្នុង​ពី​ធី​នៅ​វត្ត​តា​ហី​(​ស្វាយ​ថ្មី​)​ភូមិ​២​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ ។​

​លោក​រេ​ន​រើ​ក​ចៅសង្កាត់​កំពង់ស្វាយ​បានឱ្យដឹងថា​៖​ពលរដ្ឋ​ដែល​ដែល​ជួប​ការលំបាក​ជីវភាព​ក្នុង​កាលៈទេសៈ​កូ​វីដ​១៩​ទទួល​អំណោយ​ស្បៀងអាហារ​ជាបឋម​មាន​ចំនួន​៥៦​គ្រួសារ​។​និង​បន្ត​ស្រាវជ្រាវ​រកមុខ​សញ្ញា​ដ​ទៃទៀត​ដែល​ប្រឈមមុខ​និង​ខ្វះខាត ។​

​លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​លោក​ហឹ​ល​រ៉ា​យ៉ា​អភិបាលក្រុង​សិរីសោភ័ណ​និង​មន្ត្រី​ក្រុមការងារ​ចុះជួយ​បាន​ចែក​អំណោយ​ដល់​ពលរដ្ឋ​ខ្វះខាត​ទាំងនោះ​។​លោក​អភិបាលខេត្ត​បាន​ណែនាំ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​បន្ត​អនុវត្តតាម​វិធាន​របស់​ក្រសួងសុខាភិបាល​ទាក់ទិន​ការបង្ការ​ការពារ​មេរោគ​/​ជំងឺ​កូ​វីដ​១៩ ក៏​ជា​ខិតខំរ​ករបរ​រកស៊ី​ចិញ្ចឹមជីវិត ៕S/

​រូបថត ៖ ពលរដ្ឋ​នៅ​សង្កាត់​កំពង់ស្វាយ​ដែល​ជួប​ការលំបាក​ជីវភាព​ក្នុង​កាលៈទេសៈ​កូ​វីត​១៩ ទទួល​អំណោយ​ស្បៀងអាហារ (​រូប​៖ ភ្នំ​ស្វាយ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម