​គ្រប់គ្នា​ត្រូវ​បន្ត​អនុវត្ត​វិធានការ​របស់​រាជរដ្ឋាភិបាល​ដើម្បី​បញ្ចៀស​ពី​ជំងឺ​កូ​វីដ​១៩

143
ចែករម្លែក

ដោយ​៖​បូកគោ​/​កែប​៖​ថ្នាក់ដឹកនាំ​ខេត្ត​កែប​បាន​រំលឹកថា​ដរាបណា​វ៉ាក់សាំង​និង​ថ្នាំ​ព្យាបាល​មិនទាន់​រកឃើញ​នោះ​ជំងឺ​កូ​វីដ​១៩​នៅតែ​ជា​បញ្ហា​សម្រាប់​មនុស្សជាតិ​ទាំងមូល​។​ដូច្នេះ​ពលរដ្ឋ​កម្ពុជា​គ្រប់រូប​ត្រូវ​បន្ត​អនុវត្ត​វិធានការ​របស់​រាជរដ្ឋាភិបាល​ដើម្បី​បញ្ចៀស​ឱ្យបាន​ពី​ការឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។

កាលពី​ព្រឹក​ថ្ងៃទី​២១​ខែឧសភា​ឆ្នាំ​២០២០​លោក​សោម​ពិសិដ្ឋ​អភិបាលរង​ខេត្ត​កែប​បាន​អញ្ជើញ​ជួប​សួរសុខទុក្ខ​និង​ចែក​អំណោយ​ជូន​សាសនិក​អ៊ិ​ស្លាម​កម្ពុជា​សម្រាប់​ពិធី​តម​អាហារ​ខែ​រ៉​ម៉ា​ទ​ន​នៅ​បរិវេណ​ម៉ាស​ជ្ជិ​ទ​ស្បូវ​ក្នុង​សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​។ នៅ​ទីនោះ លោក​អភិបាលរង​ខេត្ត​បាន​មានប្រសាសន៍ថា កម្ពុជា​បាន​ព្យាបាល​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​១៩​ប្រកបដោយ​ជោគជ័យ​មួយរយ​ភាគរយ​លើ​ជនរងគ្រោះ​១២២​នាក់​។​ក្រៅពី​គ្មាន​អ្នកស្លាប់​ដោយ​ជំងឺ​ដ៏​កាច​សាហាវ​នោះ កម្ពុជា​ក៏​ពុំមាន​អ្នក​ឆ្លង​ថ្មី​ដែរ​។

​នេះ​មិនមែនជា​រឿង​ចៃដន្យ​ទេ​តែ​បានកើត​ឡើង​ពី​ការគិតគូរ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​តាមរ​យៈ​ការដាក់ចេញ​បទបញ្ជា និង​វិធានការ​ច្បាស់លាស់​សម្រាប់​ប្រជាពលរដ្ឋ​ប្រតិបត្តិ​។ លោក​សោម ពិសិដ្ឋ​បាន​បន្តថា ទោះ​កម្ពុជា​ហាក់​មាន​ភាព​ធូរស្រាល​ក្តី​។​តែ​ដរាបណា​វ៉ាក់សាំង​និង​ថ្នាំ​ព្យាបាល​មិនទាន់​រកឃើញ​នោះ​ជំងឺ​កូ​វីដ​១៩​នៅតែ​ជា​បញ្ហា​ធ្ងន់ធ្ងរ​សម្រាប់​មនុស្សជាតិ​ទាំងមូល​។

​ដូច្នេះ​ពលរដ្ឋ​កម្ពុជា​គ្រប់រូប​ត្រូវតែ​បន្ត​អនុវត្តតាម​វិធានការ​របស់​រាជរដ្ឋាភិបាល​ដើម្បី​បញ្ចៀស​ឱ្យបាន​ពី​ការឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។ ដូច​បងប្អូន​ធ្លាប់​បានទទួល​ការអប់រំ​ណែនាំ និង​ប្រតិបត្តិ​រួចហើយ​គឺ ការ​លាងដៃ​ជាមួយ​ទឹក​អាល់កុល​ឬ​សាប៊ូ​ការពាក់​ម៉ាស់​ការរក្សា​គម្លាត​ពីគ្នា​ពិសេស​បញ្ចៀស​នូវ​ការជួបជុំ​លក្ខណៈ​កុះករ​ជាដើម​។ វិធានការ​ទាំងនេះ​ពិតជា​មិន​ពិបាក​ក្នុង​ការបន្ត​អនុវត្ត​នោះឡើយ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម