​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ធុន​បន្សាំ​នឹង​បម្រែបម្រួល​អាកាសធាតុ​

240
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​កំពង់ចាម​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ពី​គ្រោះធម្មជាតិ​គឺ​គ្រោះមហន្តរាយ​ខ្យល់ក​ន្ទ្រា​ក់​រលំ​ផ្ទះសម្បែង​កន្លងមក​នោះ​គឺ​ផ្លាស់ប្តូរ​ទម្លាប់​រងគ្រោះ​ពី​អតីតកាល​មកជា​ការរស់នៅ​ដែល​ធុន​បន្សាំ​នឹង​ការ​បម្រែបម្រួល​អាកាសធាតុ​វិញ​។​

​លោក​អភិបាលខេត្ត​កំពង់ចាម​ថ្លែង​បែបនេះ​នៅ​ចំពោះមុខ​វត្តមាន​លោក​,​លោកស្រី​ជា​សមាជិក​រដ្ឋសភា​ជា​អភិបាលរង​ខេត្ត​ប្រធាន​មន្ទីរ​អង្គ​ភាពជា​សមាជិក​អចិន្ត្រៃយ៍​គណ​:​ក​ម្មា​ធិ​ការ​សាខា​និង​អនុសាខា​កាកបាទក្រហមកម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​២១​ខែឧសភា​ឆ្នាំ​២០២០​។​ប្រតិភូ​បាន​នាំយក​អំណោយ​មនុស្សធម៌​ចែកជូន ប្រជាពលរដ្ឋ​ចំនួន​៨៩​គ្រួសារ​នៅ​ស្រុក​បាធាយ​ដែល​រងគ្រោះ​ដោយ​ខ្យល់ក​ន្ទ្រា​ក់នា​ពេល​ថ្មីៗ​នេះ​។​

​លោក​អ៊ុន​ចាន់​ដា​ក្នុងនាម​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ចាម​បាន​មានប្រសាសន៍ថា​យើង​នាំគ្នា​សាងសង់​និង​ស្តារឡើងវិញ​នូវ​អ្វីដែល​បាន​ខូចខាត​គឺ​សំខាន់​ត្រូវ​គិតពី​គុណភាព​នៃ​សំណង់​។​ពិសេស​ផ្ទះ​សង់​អំពី​ឈើ​ដែល​ឧស្សាហ៍រ​លំបាក់​នោះមក​ជា​ផ្ទះថ្ម​វិញ​ម្តង​។​ដោយ​ឥឡូវនេះ​ឈើ​ក៏​ខ្សត់​និង​ថ្លៃ​ជាង​ស៊ីម៉ង់ត៍​ផង​។​ដោយ​ត្រូវការ​សំណង់​អចិន្ត្រៃយ៍​សំណង់​រឹងមាំ​ដែល​អាច​ធុន​នឹង​ខ្យល់ក​ន្ទ្រា​ក់​។​


​លោក​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បាន​មានប្រសាសន៍​ទៀតថា​សំខាន់​បងប្អូន​រស់នៅ​តំបន់​ក្បែរ​បឹង​ទន្លេសាប​ក្នុងស្រុក​បាធាយ​នេះ​គឺ​ងាយ​រងគ្រោះ​ដោយ​ខ្យល់​ពី​ទន្លេ​នេះ​បុក​មក​ចំ​តែម្តង​។​កត្តា​នេះ​យើង​មិន​រស់​រង់ចាំ​ទទួល​ការវាយលុក​ពី​គ្រោះធម្មជាតិ​បន្តទៀត​ទេ​គឺ​ត្រូវ​ចេះ​រស់​ដោយ​ការ​វាយបក​ទៅ​ធម្មជាតិ​វិញ​។ ត្រូវ​រស់នៅ​បន្សាំ​ទៅនឹង​ធម្មជាតិ គឺ​ផ្លាស់ប្តូរ​ឥរិយាបថ​នៃ​ការរស់នៅ​។​

លោក​បាន​បន្តថា​ក្នុងនោះ​ត្រូវ​ប្តូរ​ទម្លាប់​រស់នៅ​ពី​អតីត​កាលដែល​ធ្វើឱ្យ​រងគ្រោះ​ប៉ះពាល់​ពី​ធម្មជាតិ​ចេញ មកជា​ការរស់នៅ​ដែល​ធុន​បន្សាំ​នឹង​ការ​បម្រែបម្រួល​អាកាសធាតុ​វិញ​។​ដោយ​មិន​រងគ្រោះ​ដោយ​ខ្យល់ក​ន្ទ្រា​ក់រ​លំ​ផ្ទះសម្បែង​ទៀត​ទេ គឺ​ចំណាយ​អស់ប្រាក់​សម្បើម​ណាស់​ទើប​សង់​ឡើងវិញ​បាន​នោះ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម