​​មន្ត្រីនគរបាល​ចំនួន​១២២​នាក់​ត្រូវ​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង​និង​បំពាក់​ឋានន្តរស័ក្តិ​

228
ចែករម្លែក

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ព្រះវិហារ​កាលពីព្រឹកថ្ងៃទី២១ខែឧសភាឆ្នាំ២០២០មានប្រារព្ធពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូនមន្ត្រីនគរបាលជាតិក្រុងសរុបចំនួន១២២​នាក់ស្រី២១​នាក់។ពិធីនេះក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ទោ​សួស​សុខ​ដា​រ៉ា​ស្នងការ​នគរបាល​ខេត្តព្រះវិហារ​,​លោក​ឯ​សារ៉ូ​ប្រធាន​ក្រុមប្រឹក្សា​ក្រុង​ព្រះវិហារ​និង​លោក​ប៉ុក​ងួន​អភិបាលក្រុង​ព្រះវិហារ ។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សួស​សុខ​ដា​រ៉ា​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​។​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត​នេ​ត​សាវឿន​អគ្គស្នងការ​នគរបាល​ជាតិ​ព្រមទាំង​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​។​ដែល​សម្តេច​ព្រមទាំង​អស់លោក​ជា​ថ្នាក់ដឹកនាំ​តែងតែបាន​គិតគូរ​ជាប់​ជាប្រចាំ​អំពី​សុខទុក្ខ​នៃ​កងកម្លាំង​នគរបាលជាតិ​។

ឧ​ត្ត​ម​សេនីយ៍​ទោ​សួស​សុខ​ដា​រ៉ា​ស្នើ​ដល់​មន្ត្រី​នគរបាលជាតិ​ទាំងអស់​ត្រូវ​បន្ត​ចូលរួម​បង្ការ​ការពារ​ខ្លួនឯង​ផ្ទាល់​ក៏ដូចជា​ក្រុមគ្រួសារ​ចំពោះ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​។​ក្រៅពីនោះ​មន្ត្រីនគរបាល​ត្រូវ​បន្ត​បំផុស​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​បាន​យល់ដឹង​និង​ចូលរួម​គោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ទាំងអស់គ្នា​។

​ក្នុងនោះ​មន្ត្រីនគរបាល​ត្រូវ​ធ្វើជា​គំរូ​ល្អ​ដល់​ប្រជាពលរដ្ឋ​លើ​បញ្ហា​នេះ​ចៀសវាង​នូវ​ការរិះគន់​ឬ​តិ​ទៀន​ពី​មហាជន​ចំពោះ​កំហុសឆ្គង​របស់​មន្ត្រីនគរបាល​យើង​មួយចំនួន​តូច​មិន​គោរព​ច្បាប់​ហើយ​ជះឥទ្ធិពល​មិនល្អ​ដល់​មន្ត្រី​ន គ​របាល​ជាតិ​ទាំងមូល​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម