​មន្ត្រី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ដល់​កសិករ​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​

215
ចែករម្លែក

ដោយ​អូរ​ស្មាច់​/​ឧ​ត្ត​រ​មានជ័យ​៖​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ផ្សព្វផ្សាយ​បច្ចេកទេស​ថ្មី​ដល់​កសិករ​ដែល​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​ហៅ​កាត់​ថា​(ASPIRE)​របស់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​។​ដែលមាន​ការគាំទ្រ​ថវិកា​ពី​រាជរដ្ឋាភិបាល​កម្ពុជា​និង​ពី​IFAD​ដែល​នឹងមាន​កសិករ​ទ​ទូល​បាន​ផល​ជិត​១.០០០​នាក់​ទូទាំង​ខេត្ត​។​

លោក​សូត្រ​ស៊ី​សុខ​ឃាង​ប្រធាន​មន្ទី​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បានឱ្យដឹងថា​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​ថ្មី​ដែល​ធន់​ទៅនឹង​ការ​ប្រែ​ប្រែប្រួល​អាកាសធាតុ​ហៅ​កាត់​(ASPRE)​ក្នុង​គោលបំណង​គឺ​ផ្តោត​ទៅ​បណ្តុំ​ផលិតផល​ដំណាំ​កសិកម្ម ស្រូវ បន្លែ ដំឡូង​មី និង​ការ​ចិញ្ចឹមសត្វ មាន់ ត្រី បង្កង ។​ល​។​កម្មវិធី​នេះ​មានការ​បង្កើន​ផលិតភាព​ពិពិធ​កម្ម​ដំណាំ​កសិកម្ម​និង​ក​សិ​ធុរកិច្ច​។​ការលើកកម្ពស់​ផលិតកម្ម​សត្វ​និង​សុខភាព​សត្វ​។​ការគ្រប់គ្រង​ធនធាន​ជលផល​និង​ការអភិវឌ្ឍ​វារីវប្បកម្ម​។​

លោក​បន្តថា​ការអនុវត្ត​កម្មវិធី​(ASPIRE)​នេះ​ក៏បាន​ប្រើប្រាស់​វិធីសាស្ត្រ​ផ្សព្វផ្សាយ​ទាំង​៥​យកមកអនុវត្ត រួមមាន​ការអនុវត្ត​កិច្ចសន្យាជួល​អ្នក​ខាងក្រៅ​ភាពជា​ដៃគូរ​រវាង​ស្ថាប័នរដ្ឋ​និង​វិស័យ​ឯកជន​ការគាំទ្រ​សហគមន៍​កសិកម្ម​ឬ​អ​ង្អ​ការ​កសិករ ការរៀនសូត្រ​ពី​កសិករ ទៅ​កសិករ​និង​សេវា​ផ្សព្វផ្សាយ​សាធារណៈ​។​
លោក​បន្តថា​ការអនុវត្ត​កម្មវិធី​(ASPIRE)​សម្រេចបាន​លទ្ធផល​ទៅតាម​ផែនការ​ដែល​បាន​គ្រោងទុក​នេះ ក៏មាន​ចូលរួម​ផ្តល់យោបល់​ពី​ទីប្រឹក្សា​គ្រប់គ្រង​អនុ​កម្មវិធី​ថ្នាក់​ខេត្ត ទីប្រឹក្សា​សម្របសម្រួល​ទីផ្សារ ទីប្រឹក្សា​ត្រួតពិនិត្យ​តាមដាន​វាយតម្លៃ​និង​គ្រប់គ្រង​ព័ត៌មានវិទ្យា​និង​ទីប្រឹក្សា​ហិរញ្ញវត្ថុ​ផងដែរ​។​

លោក​បន្ថែមថា​ការចាប់ផ្តើម​អនុវត្ត​កម្មវិធី​កន្លងមកនេះ​មន្ទី​សម្រេចបាន​និង​ជ្រើសរើស​ភ្នាក់ងារ​ផ្សព្វផ្សាយ​ឃុំ​ហៅ​កាត់​ថា​(CEW)​ចំនួន​១៥​នាក់​នៅ​ក្រុង ស្រុក ទាំង​ប្រាំ​ក្នុង​ខេត្ត និង​ផ្តល់​ម្នាក់​នៅ​ម៉ូតូ​១​គ្រឿង Tablat១​គ្រឿង​និង​ប្រាក់​ប្រចាំខែ​ពី​គម្រោង​ចំនួន​១០៥​ដុល្លា​អាមេរិក​។​ក្រៅពីនេះ​បានកំណត់​ទីតាំង​ក្នុងការ​រៀបចំ​ចងក្រង​បណ្តុំ​ដែលមាន​សក្តានុពល​នៅតាម​បណ្តា​សហគមន៍​អភិវឌ្ឍ​កសិកម្ម​នៅ​បណ្តា​ក្រុង​ស្រុក​ចំនួន​១៧​បណ្តុំ​ទូទាំង​ខេត្ត​។​

​ការអនុវត្ត​គម្រោង​បណ្តុំ​អាជីវ​កម្មនេះ​គឺ​ធ្វើឱ្យ​ការផលិត​កម្ម​របស់​ក​សិ​ករ​នៅតាម​មូលដ្ឋាន​ទ​ទូល​បាន​ប្រព័ន្ធ​ទំនាក់ទំនង​បច្ចេកទេស​ការស្វែងរក​ទីផ្សារ​បញ្ហា​ប្រឈម​នានា​និង​ដំណោះស្រាយ​បាន​ឆាប់រហ័ស​ពី​មន្ត្រី​ជំនាញ​និង​ភ្នាក់ងារ​ផ្សព្វផ្សាយ​ឃុំ​គោលដៅ​នីមួយៗ​។​លើ​គោលការណ៍​ប្តូរ​សកម្មភាព​ឆ្លើយតប​ទៅនឹង​សភាពការណ៍​បន្ទាន់​នៃ​កូ​វីដ​១៩​ដល់​អ្នក​ដែល​ជួប​បញ្ហា​ប្រឈម​មួយចំនួន​នៅក្នុង​ខេត្ត​៕S/​