ទេព កញ្ញា ជួប​ទុក្ខ​បាត់បង់​ជីតា​ទាំង​សោកស្តាយ​

217
ចែករម្លែក

ភ្នំពេញ​៖ តារា​សម្តែង កញ្ញា ទេព កញ្ញា ពេលនេះ​ជួប​ទុក្ខ​ធំ​ដោយបាន​បាត់បង់​ជីតា​របស់​នាង កាលពី​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២០ ក្នុង​វ័យ​៧៩​ឆ្នាំ ដោយសារតែ​ជរាពាធ​។

​តារា​សម្តែង​ស្រី​រូបនេះ​បានត្រឹមតែ​យំសោក​ស្តាយ​បាត់បង់​សាច់​ញា​ត្តិ​ដែល​ជីតា​បង្កើត​ក្នុង​គ្រួសារ ហើយ​យំ​បង្ហែរ​សព​ទៅធ្វើ​បុណ្យ​ស្រុកកំណើត​ក្នុងភូមិ ត្រពាំង​តា​សោម ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ​។

​កញ្ញា​បាន​រៀបរាប់ថា ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២០ ត្រូវជា​ថ្ងៃ​គំរប់​ខួប​៧​ថ្ងៃ​ដែល​ជីតា​របស់​នាង ទទួល មរណៈ​ចាកចោល​ក្រុមគ្រួសារ​។

​កញ្ញា​បាន​បញ្ជាក់ថា “​ពេលនេះ​ចៅ​បាន​បាត់បង់​លោកតា​ជាទី​ស្រលាញ់​របស់​ចៅ​ហើយ​សូម​ដួង វិញ្ញាណក្ខន្ធ​លោកតា​ទៅកាន់​សុគតិភព​¬¬¬¬¬¬¬¬-”​នេះ​ជា​ខ្លឹមសារ​របស់​នាង​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​។

​សូមបញ្ជាក់ថា តារា​សម្តែង ទេព កញ្ញា កាលពីដើមឆ្នាំ​២០១៩ នាង​មាន​ប្រជាប្រិយ​ខ្លាំង​ក្នុង រឿង​ភាគ “​គ្រូខ្មែរ​” របស់​ស្ថានីយ​បាយ័ន ។ ជាមួយគ្នា​នោះ​នាង​ក៏បាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី មួយ​បទ ដែល​ស្តាប់​ហើយ ធ្វើ​អ្នកគាំទ្រ​មាន​អារម្មណ៍​ត្រូវចិត្ត គឺ មាន​ចំណងជើង​ថា “​បេះដូង​ខ្វះ ស្នេហ៍​ពិត​” ដែល​អ្នកគាំទ្រ និង អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​នាំ​ស្តាប់​ហើយ​ពេញចិត្ត ចំពោះ​អត្ថន័យ និង​សំនៀង​របស់​នាង​។​

​អ្នកគាំទ្រ​របស់​នាង​លាន់មាត់ និង សរសើរ​ចំពោះ​តារា​ស្រី​ស្អាត​រូបនេះ​ថា មិន​ត្រឹមតែ​ស្អាត និង ពូកែ​សម្តែង​នោះទេ ថែមទៀត​ចេះ​ច្រៀង​បង្ហាញ​ពី​ទេពកោសល្យ​នៃ​ការ​ច្រៀង​របស់​នាង​ធ្វើឱ្យ មហាជន​ភ្ញាក់ផ្អើល​ផងដែរ​៕ ដោយ​: បូ​រិ​ន​