ប្រជុំ​ពិគ្រោះ​យោបល់​ស្ដីពី​ការអនុវត្ត​គម្រោង​សាងសង់​សារមន្ទីរ​និង​ឧទ្យាន​ជាតិ​សម្ដេច​ហ៊ុនសែន​កំពត​

154
ចែករម្លែក

ដោយ​មូល​សម្បត្តិ​/​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​២១​ខែឧសភា​ឆ្នាំ​២០២០​នេះ​សាលាខេត្ត​កំពត​បាន​បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្ដីពី​កិច្ចសហការ​និង​សិក្សា​ផល​បះ​ពាល់​ក្នុងការ​អនុវត្ត​គម្រោង​សាងសង់​សារមន្ទីរ​ថាមពល​កើតឡើង​វិញ​និង​ឧ​ទ្យា​ជាតិ​សម្ដេច​ហ៊ុនសែន​កំពត​។​នេះ​បើតាម​វេ​ប​សាយ​ក្រសួងបរិស្ថាន​បាន​ផ្សាយ​នៅ​ថ្ងៃទី​២១​ខែ​ឩ​សភា​ឆ្នាំ​២០២០​នេះ​។​

​វេ​ប​សាយ​បាន​ផ្សាយ​ទៀតថា​កិច្ច ប្រជុំ នេះ​ស្ថិតក្រោម​អធិបតីភាព លោក​កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូ អម​នាយករដ្ឋមន្ត្រី​និង​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា​លោក​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​និង​មានការ​ចូលរួម​ពី​មន្ត្រី ដែលជា​តំណាង​ក្រសួង មន្ទីរ អង្គភាព និង​អាជ្ញាធរ មូលដ្ឋាន ពាក់ព័ន្ធ សរុប​២៨​នាក់​។

​គោលបំណង​កិច្ចប្រជុំ​នេះ​ផ្ដោត​សំខាន់​លើ​ការចូលរួម​ពិគ្រោះ​យោបល់​ពី​អ្នកពាក់ព័ន្ធ​សិក្សា​ពី​ផល​បះ​ពាល់​និង​ជំរុញឱ្យមាន​កិច្ចសហការ​គាំទ្រ​បន្ថែម​ពី​អាជ្ញាធរ​ដែនដី​ដើម្បី​ឈានដល់​ការបើកផ្លូវ​អោយ​គម្រោង​ជាតិ​មួយ​នេះ​អាចអនុវត្ត​ការសាងសង់​សម្រាប់​ជា​វិភាគទាន​នៃ​សមិទ្ធផល​ថ្មី​មួយ​បន្ថែមទៀត​របស់​ខេត្តកំពត​។​

គម្រោង សាងសង់​សារមន្ទីរ​ថា​ម​ពល​កើត​ឡើងវិញ និង​ឧទ្យាន​ជាតិ​សម្ដេច​ហ៊ុន សែន​កំពត​នេះ គឺជា​គម្រោង​មួយ​អនុវត្ត​ផ្អែក​តាម​អនុ​ក្រិ​ត្យ​របស់​រាជរដ្ឋាភិបាល​ផ្ដល់ជូន​អគ្គិសនី​កម្ពុជា​ដើម្បី​អនុវត្ត​ដំណើរការ​គម្រោង​សាងសង់​នៅក្នុង​ឆ្នាំ​២០២០​នេះ​។​អាច​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០២២​ខាងមុខ​ដែលមាន​ទីតាំង​ស្ថិតនៅ​តំបន់​សហគមន៍​នៃ​ឧទ្យាន​ជាតិ​ព្រះមន្នីវង្ស​”​បូកគោ​”​លើ​ផ្ទៃដី​កោះ​ទំហំ​៨,៦០​ហិកតា​នៅក្នុង​ភូមិសាស្ត្រ​ភូមិ​ស្នំ​ប្រាំពីរ​ឃុំ​ម៉ាក់​ប្រាង្គ​ស្រុក​ទឹកឈូ​ខេត្តកំពត​។​

​ទោះបីយ៉ាងណា​គម្រោង​នេះ​នៅ​មិនទាន់​ឱ្យដឹងពី​ទំហំ​នៃ​ការប្រើ​ប្រាក់​ថវិកា​នៅឡើយ​។​ប៉ុន្តែ​ទំហំ​ការកសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ច្រើន​គួរសម​បម្រើឱ្យ​ទាំង​ការសិក្សា​ស្រាវជ្រាវ​បទពិសោធន៍​និង​ចង់ដឹង​ពី​បច្ចេកវិទ្យា​វិស័យ​វា​រី​អគ្គិសនី​នៅ​កម្ពុជា​និង​បំរើ​ឲ្យ​វិស័យ​ទេ​ចរណ៍​ក្នុង​តំបន់​នៃ​ខេត្តកំពត​នេះ​ផងដែរ​។​

​លោក​ជាវ​តា​យ​អភិបាលខេត្ត​បាន​សម្តែង​ការគាំទ្រ​ដល់​ការអនុវត្ត​នូវ​គម្រោង​ជាតិ​ដ៏​មាន​សារៈសំខាន់​មួយ​នេះ​ឡើង​ក្នុង​ស្មារតី​ឆន្ទៈ​សហការ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ការអនុវត្ត​គម្រោង​សម្រេច​បានជា​សមិទ្ធផល​របស់​ប្រទេសជាតិ​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​បម្រើ​ប្រយោជន៍​សាធារណៈ​ពិសេស​ក្នុង​វិស័យ​ទេ​ចរណ៍​នៅ​តំបន់​រមណីយដ្ឋាន​ទឹកឈូ​ខេត្តកំពត​។​

​លោក​កែវ រតនៈ បានបញ្ជាក់​ឱ្យដឹងថា ដោយសារ​កម្ពុជា​យើង​បច្ចុប្បន្ន​មាន​វា​រី​អគ្គិសនី​ច្រើន​គួរសម ហើយ​ការប្រមូលផ្ដុំ​ចំណេះដឹង​បទពិសោធន៍​នៅនឹងកន្លែង​ដូច​ស្រុក​គេ​ដើម្បី​ជាការ​ស្រាវជ្រាវ​រៀនសូត្រ​ស្វែងយល់​ជា​សាធារណជន​ទូទៅ​នៅ​ពុំទាន់​មាននៅ​ឡើយ​ទេ​។​ដូច្នេះ​គោលដៅ​នៃ​គម្រោង​នេះដែរ​គឺ​ផ្តោត​សំខាន់​លើ​បញ្ហា​ពីរ​គឺ​ទី​១​សំដៅ​ការបង្កើត​ឲ្យ​មាន​ជា​បណ្ដុំ​វ៉ា​រី​អគ្គិសនី​នៅតាម​បណ្ដា​ខេត្ត​ទាំងឡាយ​មួយចំនួន​។​

ក្នុងប្រទេស​កម្ពុជា​សម្រាប់​ផ្ដល់​ការចង់​ដឹង​របស់​អ្នក​ទេសចរណ៍​ជាតិ​អន្តរជាតិ​ឬ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​មក​កំសាន្ត​នៅទីនេះ​ដោយ​គ្រាន់តែ​ចូលមក​មើល​ក្នុង​សារមន្ទីរ​នេះ​អំពី​ប្រព័ន្ធ​វ៉ា​រី​អគ្គិសនី​នៅ​កម្ពុជា​គឺអាច​ដឹងបាន​ដោយ​មិនចាំបាច់​ទៅ​មើល​ដល់ទី​កន្លែង​ឡើយ​។​ទី​២​ការដាក់​ឧទ្យាន​ជាតិ​នេះ​គឺ​សំដៅ​ចង់ឱ្យមាន​ការទាក់ទាញ​ទេសចរណ៍​ជាតិ​អន្តរជាតិ​ឬក៏​ឱ្យ​ប្រជាពលរដ្ឋ​មក​កំសាន្ត​នៅ​តំបន់​នេះ​កាន់តែច្រើន​និង​ក៏​ជា​សមិទ្ធផល​ថ្មី​របស់​ជាតិ​ក៏ដូចជា​សមិទ្ធផល​សម្រាប់​ខេត្តកំពត​ផងដែរ​។​

​លោក​ក៏បាន​បញ្ជាក់​ឱ្យដឹងពី​ឈ្មោះ​គម្រោង​សារមន្ទីរ​ថាមពល​កើតឡើង​វិញ​និង​ឧទ្យាន​ជាតិ​សម្ដេច​ហ៊ុន សែន​កំពត​ដែល​បានដាក់​បង្ហាញ​ក្នុង​កិច្ចប្រជុំ​ពេលនេះ​ថា​គឺជា​ឈ្មោះ​គម្រោង​បណ្ដោះអាសន្ន​មួយ​ប៉ុណ្ណោះ​។​បើ​ថ្ងៃក្រោយ​យើង​មាន​ថាមពលខ្យល់​ឬ​ព្រះអាទិត្យ​បន្ថែមទៀត​យើង​នឹង​អាច​កែប្រែ​ឡើងវិញ​៕S/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ