គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៧គ្រាប់ត្រូវបានស៊ីម៉ាក់ប្រមូលយកទៅរក្សាទុកនៅកន្លែងសុវត្ថិភាព

228
ចែករម្លែក

ដោយ៖សន សក្តា/កំពង់ឆ្នាំង៖ កាលពីថ្ងៃទី២១ ខែឧសភា  កម្លាំងស៊ីម៉ាក់សហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរ

បាលស្រុកកំពង់ត្រឡាច ចុះទៅប្រមូលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៧គ្រាប់ ដែលបន្សល់ទុកកាលពីសម័យសង្រ្គាមដែលប្រជាពលរដ្ឋប្រទះឃើញ នៅក្នុងឃុំសែបនិងឃុំពានី ស្រុកកំពង់ត្រឡាច។

សមត្ថកិច្ចបានឲ្យដឹងថា   គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនេះ មានគ្រាប់១០៥មីលីម៉ែត្រចំនួន១គ្រាប់  ,គ្រាប់កាំភ្លើងត្បាល់

៨១មីលីម៉ែត្រចំនួន៣គ្រាប់,គ្រាប៉កាំភ្លើងត្បាល់៦០មីលីម៉ែត្រ ចំនួន១គ្រាប់,និងគ្រាប់M៧៩ចំនួន២គ្រាប់  ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម