ឌែ​ន​នី រ៉ូ​ស គាំទ្រ​លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ ដឹកនាំ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​នាពេល​អនាគត

150
ចែករម្លែក

កីឡាករ ឌែ​ន​នី រ៉ូ​ស (Danny Rose) និយាយថា លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) ជា​អតីត​អ្នកចាត់ការ​ក្លិប​តូ​តិ​ន​ហេម (Tottenham) ទីបំផុត​នឹង​វិល​មក​ដឹកនាំ​ក្លឹប កំពូល​វិញ​ហើយ​ថា លោក​អាច​នឹង​មក​ដឹកនាំ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​។​
​ ​
​គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​ត្រូវបាន​បណ្តេញចេញ​ដោយ​ក្លិប Tottenham កាលពី​ខែវិច្ឆិកា ស្របពេល​ក្រុម​ស្ពឺរ​( Spurs )​ត្រដាបត្រដួស​នៅ​ពាក់កណ្តាល​តារាង តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ បន្ទាប់ ពី​ចូល​ប្រកួតប្រជែង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ប៉ុន្តែ​ចាញ់​ក្រុម​លី​វឺ​ភូ​ល ២-០ នៅ​ទីក្រុង​ម៉ា​ឌ្រី​ដ​។​
​ ​
​អំឡុងពេល​លោក​នៅ​ដឹកនាំ​ក្នុង​ទីក្រុង​ឡុង​ដ៍ លោក ប៉ូ​ចេ​តទី​ណូ​បាន​កសាង​សមត្ថភាព​កីឡាករ ជាច្រើន​រួមទាំង រ៉ូ​ស ផងដែរ​។ បច្ចុប្បន្ន រ៉ូ​ស លេង​ខ្ចី​ជើង​នៅ​ក្លិប​ញូ​វ​ខេ​សល ហើយ​ជឿថា គ្រូបង្វឹក​រូបនេះ​នៅមាន​អនាគត​ល្អ​។​
​ ​
​នៅពេល​សួរនាំ​ថា លោក ប៉ូ​ចេ​តទី​ណូ អាច​នឹង​វិល​មក​ដឹកនាំ​ក្លឹប​កំពូល​ណាមួយ​នាពេល​អនាគត ឬ​យ៉ាងនោះ រ៉ូ​ស បាន​និយាយថា “​ប្រាកដ​ណាស់​! ប្រាកដ​ណាស់​! ខ្ញុំ​ដឹង​ច្បាស់​ពី​សមត្ថភាព របស់លោក ប៉ូ​ចេ​តទី​ណូ​”​។​
​ ​
​លោក ប៉ូ​ចេ​តទី​ណូ ត្រូវបាន​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​មកកាន់​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ហើយ​គេ​ផ្តល់​តម្រុយ​ច្រើនលើកច្រើនសា​កាលពី​ឆ្នាំមុន ខណៈពេល​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) ស្ថិតក្រោម​សម្ពាធ​នៅ​ពហុ​កីឡដ្ឋាន OId Trafford ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ឌែ​ន​នី រ៉ូ​ស (Danny Rose) និង​លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ