អី​ក៏​ចម្លែក​ម្ល៉េះ​! ឆ្មា​មាន​ភ្នែក​ពណ៌​ខុសគ្នា​

155
ចែករម្លែក

វា​ពិតជា​ចម្លែក​អស្ចារ្យ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​ដែល​ឆ្មា​សម្បុរ​ស​មួយ​ក្បាលមាន​ភ្នែក​ពណ៌​ខុសគ្នា ប៉ុន្តែ​ទោះជា​បែបនេះ​ក្ដី ក៏​វា​នៅតែ​ទទួលបាន​ការស្រលាញ់​ថ្នាក់ថ្នម​ស្ទើរ​លេប​ពី​ម្ចាស់​។

​ទីបំផុត ឆ្មា​ពូជ​ស្កុ​តលែ​ន Fold ដែលមាន​ឈ្មោះ ចូ​សេ​ហ្វ (Joseph) អាយុ ២​ឆ្នាំនេះ​ត្រូវបាន ម្ចាស់​ប្រុស​ឈ្មោះ អ៊ីវ​ហ្គេ​នី ប៉េ​ត្រូវ (Evgenii Petrov) វ័យ ២៩ ឆ្នាំ​ដែល​រស់នៅ​សេន ភី​ត​ធ័​រ​ស្បឺ​ក (Saint Petersburg) ប្រទេស​រុស្ស៊ី យកទៅ​ចិញ្ចឹម​បន្ទាប់ពី​អ្នក​បង្កាត់​ពូជ​វា​ពិបាក​រក​អ្នកយក​វា ទៅ​ចិញ្ចឹម​ដោយសារតែ​វា​មាន​ភ្នែក​ម្ខាង​ពណ៌​ខៀវ និង​ម្ខាង​ទៀត​ពណ៌​លឿង​ចម្លែក​ខុសគេ​។

​ម្ចាស់​របស់​វា​និយាយថា ដំបូង​ឡើយ​គាត់​មិន​ជឿថា​វា​ពិត​ឡើយ នៅពេល​គាត់​ឃើញ​រូប​ឆ្មា​នេះ តាម​បណ្ដាញ​អ៊ីនធឺណិត​។ គាត់​ស្ទើរតែ​អស់សង្ឃឹម​រកបាន​ឆ្មា​ដែល​គាត់​ស្រលាញ់​ទៅហើយ ប៉ុន្តែ​ទទួលស្គាល់ថា គាត់​គ្រាន់តែ​ឃើញ​វា​ភ្លាម ស្រលាញ់​ភ្លែត​។

​គាត់​បាន​បន្ថែមថា “​ពេល​ឃើញ​រូបថត​វា ខ្ញុំ​មិន​ជឿថា​វា​ពិត​ទេ ហើយក៏​មិន​ជឿថា គេ​ប្រកាស​លក់​វា ៥ ខែ​មកហើយ​ដែរ​។ ខ្ញុំ​បាន​ទូរស័ព្ទ​ទៅ​សួរ​ផ្ទាល់ ហើយ​ខ្ញុំ​សប្បាយចិត្ត​ណាស់​ពេល​ដឹងថា នោះ​ជា​រូប​ពិត ហើយ​មួយថ្ងៃ​ក្រោយមក​ខ្ញុំ​ក៏​យក​វា​មក​ចិញ្ចឹម​នៅផ្ទះ​តែម្ដង​”៕ ប្រែ​សម្រួលៈ​ខុម​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ