ភោជនីយដ្ឋាន​បញ្ចេញ​តុ​ពោង​ពិសេស​ដើម្បី​ការពារ​ភ្ញៀវ​ពី​ការឆ្លង​កូ​វីដ​-១៩

193
ចែករម្លែក

នៅលើ​ឆ្នេរ​ខ្សាច់​មួយ​ក្នុង​រដ្ឋ​ម៉ា​រី​លែ​ន (Maryland) សហរដ្ឋ​អាម៉េរិក​មនុស្សម្នា​បាន​ត្រលប់​ទៅ បរិភោគ​អាហារ​នៅ​ខាងក្រៅ​ទាំង​ប្រថុយប្រថាន ចំពេល​វីរុស កូ​រ៉ូ​ណា ឬ​កូ​វីដ​-១៩ កំពុងតែ​ឆ្លង រាតត្បាត​ខ្លាំង​។​
​ ​
​ទោះជា​យ៉ាងណា “​តុ​ពោង​ខ្យល់​” ប្រមាណ​ជាង ១០ ត្រូវបាន​ផ្ដល់ឱ្យ​សម្រាប់​ភ្ញៀវ​នៅ​ភោជនីយ ដ្ឋា​ន Fish Tales ស្ថិតនៅ​អូ​ស៊ិន ស៊ី​ធី (Ocean City) រដ្ឋ​ម៉ា​រី​លែ​ន កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​មុន នេះ​បើ​យោងតាម​សារព័ត៌មាន​ចុះផ្សាយ​។​
​ ​
​តុ​ពោង​មាន​កង់​រុញ​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន Revolution Event Design & Production មាន​មូលដ្ឋាន​នៅ​ក្រុង​ប៊​ល​ធី​ម័​រ (Baltimore) ដើម្បីឱ្យ​មនុស្ស​រក្សា​គម្លាត​សុវត្ថិភាព ខណៈ​បរិភោគ​អាហារ និង​ជជែក​គ្នា​លេង​នៅ​ខាងក្រៅ​។​

​តុ​ពោង​នេះ​មាន​ប្រហោង​នៅ​ចំ​កណ្ដាល ដែល​អាចឱ្យ​មនុស្ស​ស៊ក​ខ្លួន​ចូល​បាន មាន​កង់​រុញ និង​មាន​កម្ពស់​ពី ១ ម៉ែត្រ​ទៅ ២ ម៉ែត្រ ហើយ​ផ្ដល់​ការរក្សា​គម្លាត​សុវត្ថិភាព ២ ម៉ែត្រ​ពីគ្នា​៕ ប្រែ​សម្រួលៈ ខុម​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ