ឧស្សាហ៍​មាន​អារម្មណ៍​ក្ដៅ​ភាយៗ​និង​បែកញើស​ពេលយប់ កុំ​រំលង​អាហារ​ទាំងនេះ​

271
ចែករម្លែក

ជា​ញឹកញាប់​ចំពោះ​ស្ត្រី​ការ​បែកញើស​នៅពេល​យប់​គឺជា​រឿង​ធម្មតា​បំផុត​មួយ​កំឡុងពេល​អស់​រដូវ​។ បញ្ហា​បែកញើស​បង្កបញ្ហា​គួរឱ្យ​រំខាន​ក្នុងកំឡុងពេល​គេង​យប់​ដែល​ភាគច្រើន​បណ្ដាល ឱ្យ​គេង​មិនបាន​ស្កប់ស្កល់​ពី ៧ ទៅ ៩ ម៉ោង​។ ប៉ុន្តែ​កុំ​បារម្ភ​!

១. សណ្ដែកសៀង​
​សមាសធាតុ​មួយចំនួន​ក្នុង​សណ្ដែកសៀង​មាន​សមត្ថភាព​គ្រប់គ្រង​អ័រម៉ូន estrogen​។​ហើយ​នេះ ជា​មូល​ហេតុដែល​ការរួមបញ្ចូល​សណ្ដែកសៀង​ក្នុង​របប​អាហារ​ជួយ​រក្សា​តុល្យភាព​នៃ​អ័រម៉ូន​ទប់ស្កាត់​បញ្ហា​ក្ដៅ​ភាយៗ​និង​បែកញើស​យប់​។​

២. ផ្លែ​ទទឹម​
​ផ្លែឈើ​នេះ​មាន​ផ្ទុក​សារធាតុ ellagitannins និង phytoestrogens ដែល​ជួយ​គ្រប់គ្រង​អ័រម៉ូន​ក្នុង​រាង កាយ​ទប់ស្កាត់​បញ្ហា​បែកញើស​យប់​។​

៣. ត្រី​សម្បូរ​ខ្លាញ់​
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​សុខភាព​ល្អ​ដែលមាន​សមត្ថភាព​បំបាត់​ព្រមទាំង​ទប់ស្កាត់​បញ្ហា ក្ដៅ​ភាយៗ​និង​បែកញើស​ពេលយប់​។ ដូច្នេះ​គួរ​ព្យាយាម​ទទួលទាន​ឱ្យបាន​ពី ២ ទៅ ៣​ដង​ក្នុង មួយ​សប្តាហ៍​។​

៤. ផ្លែឈើ​និង​បន្លែ​
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ដោះស្រាយ​បញ្ហា​ក្ដៅ​ភាយៗ​និង​បែកញើស​ពេលយប់​គួរឱ្យកត់សម្គាល់​។ គ្រាន់តែ​ប្រាកដថា​អ្នក​ជ្រើសរើស​បន្លែ​ផ្លែឈើ​ស្រស់ៗ​៕ ដោយៈ health.com.kh