សហរដ្ឋ​អាម៉េរិក​ដឹក​ជំនួយ​ពេទ្យ​ជាច្រើន​ទៅ​ឱ្យ​ស្ស៊ី​ខណៈ​ដែល​ករណី​ឆ្លង​វីរុស​កើនឡើង​

187
ចែករម្លែក

​យន្តហោះ​មួយ​គ្រឿង​របស់​កងទ័ព​អាកាស​អាម៉េរិក​បាន​ដឹក​ជំនួយ​វេជ្ជសាស្ត្រ​ជា​លើកដំបូង​ដោយ​រួមទាំង​ឧបករណ៍​ជំនួយ​ដកដង្ហើម​៥០​គ្រឿង​ទៅ​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២១​ឧសភា​ដើម្បី​ជួយ​​ទប់ទល់​ការកើនឡើង​នៃ​ករណី​ឆ្លង​វីរុស​និង​ការស្លាប់​។​

​ចំនួន​ករណី​ឆ្លង​វីរុស​នៅ​ប្រទេស​រុស្ស៊ី ដែល​ជា​អត្រា​ខ្ពស់​បំផុត​ទី​២​នៅលើ​ពិភពលោក​បាន​កើនឡើង​ដល់ ៣១៧.៥៥៤ នាក់ កាលពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់ពី​មាន​អ្នក​ឆ្លង​ថ្មី​ចំនួន ៨.៨៤៩ នាក់​ខណៈដែល​​ចំនួន​អ្នក​ស្លាប់​សារ​វីរុស​នេះ បាន​កើន​ឡើង​ជាង​៣.០០០ នាក់​បន្ទាប់​ពី​មនុស្ស​ចំនួន​១២៧ នាក់​បាន​ស្លាប់​ក្នុង​រយៈពេល ២៤​ម៉ោង នៅពេល​មុន​នេះ​។​

​មានតែ​សហរដ្ឋអាមេរិក​ទេ​ដែល​មាន​ករណី​ឆ្លង​វីរុស​ច្រើនជាងគេ​។ ចំនួន​អ្នក​ស្លាប់​នៅ​ប្រទេស​រុស្ស៊ី ចំនួន ៣.០៩៩ នាក់​គឺ​ចំនួន​ទាប​ជាង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ដែលនាំឱ្យ​មាន​ការជជែក​អំពី​វិធីសាស្ត្រ​​រាប់​ចំនួន​អ្នក​ស្លាប់​ដោយ​ជំងឺ​កូវី​ដ​១៩​។​

​រុស្ស៊ី​អនុវត្ត​កម្មវិធី​តេស្តិ៍​ដ៏​ធំ​មួយ គឺ​ធ្វើតេស្តិ៍​លើ​មនុស្សជាង ៧,៨ លាន​នាក់​បាន​ធ្វើតេស្តិ៍​ដែល​ជា​ហេតុផល​ដែលនាំឱ្យ​មាន​ករណី​ឆ្លង​មាន​ចំនួន​ច្រើន​នោះ​ហើយ​ជនជាតិ​រុស្ស៊ី​ជាច្រើន​ដែល​កើត​ជំងឺ​នេះ​​មិន​បង្ហាញ​រោគសញ្ញា​ទេ​។​

​ក្រុមមន្ត្រី​រដ្ឋាភិបាល​ក៏​បាន​និយាយ​ផងដែរ​ថា មាន​សញ្ញា​បង្ហាញ​ថា​ការផ្ទុះ​ជំងឺ​នេះ​កំពុងតែ​ចាប់ផ្តើម​មាន​ស្ថានភាព​នៅ​នឹង​គឺ​មិន​ប្រែ​ប្រួស​ខ្លាំង ហើយ​ការកើនឡើង​ជា​រៀងរាល់ថ្ងៃ​នៃ​ករណី​ឆ្លង​​ថ្មី​បាន​ធ្លាក់ចុះ​ជា​ង​មុន​នៅក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​។​

​ឯកអគ្គរដ្ឋទូត​អាម៉េរិក​លោក John Sullivan បាន​និយាយថា ឧបករណ៍​ដកដង្ហើម​ដែល​ផលិត​ដោយ​សហរដ្ឋ​អាម៉េរិក​ចំនួន ៥០ គ្រឿង​នេះ​គឺជា​ការផ្តល់​ជំនួយ​មនុស្សធម៌​លើកដំបូង​ដែល​មានទឹ​ក​ប្រាក់​​ចំនួន ៥,៦ លាន​ដុល្លារ ទៅកាន់​ប្រទេស​រុស្ស៊ី​។ លោក​បាន​បន្តថា ឧបករណ៍​ដកដង្ហើម​ចំនួន ១៥០ គ្រឿង​ផ្សេងទៀត​នឹង​ត្រូវ​ប្រគល់​ឱ្យ​នៅ​សប្តាហ៍​ក្រោយ​។​

​សូមបញ្ជាក់​ថា រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ក៏បានផ្តល់​គ្រឿង​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ​ទៅ​សហរដ្ឋ​អាម៉េរិក កាលពី​ខែ​មុន​។​

​ទោះបីជា​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបា​ល​ក្រុង​ម៉ីស្គូ​នៅតែ​ស្ថិតក្នុង​ស្ថានភាព​មិន​សូវ​ល្អ ក្រោយ​សង្គ្រាមត្រជាក់​ក៏ដោយ​ក៏​ប្រធានាធិបតី​នៃ​ប្រទេស​ទាំង​២​នេះ​បាន​និយាយ​​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ​ជាច្រើន​ដង​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ដើម្បី​ពិភាក្សា​អំពី​ជំងឺ​រាតត្បាត ប្រេង និង ការគ្រប់គ្រង​អាវុធ​៕​ប្រែ​សម្រួល​៖​សុខា​/sn

គ្រូពេទ្យ​ព្យាបាល​អ្នកជំងឺ​កូវី​ដ​១៩​នៅ គ្លីនិក​សកល​វិទ្យាល័យ​ឡូ​ម៉ូណូ​សូវ​ ប្រទេសរុស្ស៊ី

ទីតាំងផ្សាយពាណិជ្ជកម្ម