រថយន្ត​ហ៊ីយ៉ាន់ដាយ​ចុះ​ពីលើ​ភ្នំ​ដាច់​ហ្វ្រាំង​ជ្រុល​ទៅបុក​រថយន្ត​វី​ហ្គោ​ពីក្រោយ​រងរបួស​ធ្ងន់​ស្រាល​៤​នាក់​

190
ចែករម្លែក

ដោយ​: អូរ​ស្មាច់ / ឧ​ត្ត​រ​មានជ័យ​: រថយន្ត​ហ៊ីយ៉ាន់ដាយ​ចុះ​ពីលើ​ភ្នំ​ដាច់​ហ្វ្រាំង ជ្រុល​ទៅបុក​រថយន្ត​វី​ហ្គោ​ពីក្រោយ​រងរបួស​ធ្ងន់​ស្រាល​ចំនួន​៤​នាក់់ លើ​កំណាត់​ផ្លូវ​លេខ​៦៧B ចន្លោះ​បង្គោល​គីឡូ​លេខ​១៣២.១៣៣ ផ្លូវ​ឡើង​ភ្នំ ស្ថិតនៅ​ភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង នៅ​ល្ងាច​ថ្ងៃទី​២១​ខែឧសភា​ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​បង្កឡើង​ដោយ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ប្រភេទ​រថយន្តស្ទូច ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3D 7408 បើក​ចុះ​ពីលើ​ភ្នំ ស្រប​ទិស​គ្នា ពី​ជើង​ទៅ​ត្បូង ដោយ​ឈ្មោះ ឆុន ចិន្តា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ (​របួសស្រាល​) អ្នករួមដំណើរ​ចំនួន​៣​នាក់ បាន​ដាច់​ហ្វាំ​ង​ជ្រុល​ទៅបុក​រថយន្ត​វី​ហ្គោ ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ BB 0557 ពីក្រោយ​បើកបរ​ដោយ​ឈ្មោះ រុន ពូ​ហេង ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ជា​អ្នក​ដាំ​ផ្កា របួសស្រាល និង​អ្នករួមដំណើរ​ចំនួន​២​នាក់​រងរបួស​។​១/​ឈ្មោះ រុន លីដា ភេទ​ស្រី អាយុ​៣០​ឆ្នាំ របួសធ្ងន់​(​បែក​ប្រអប់ជើង​ខាងឆ្វេង​)​។​២/​ឈ្មោះ​យ៉េត ជ័យ​សេដ្ឋា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ របួសស្រាល​។​អ្នក​ទាំង​៣ រស់នៅ​ភូមិ​អណ្តូង​ថ្ម សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​បច្ចុប្បន្ន ជនរងគ្រោះ​ទៅ​សម្រាក ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​អន្លង់វែង ចំណែក​រថយន្ត​ទាំងពីរ​នៅ​កន្លែងកើតហេតុ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម