មន្ទីរពេទ្យ​ក្រុង​មុំ​បៃជួយ​បង្កើតកូន​១០០​នាក់​ពី​ម្តាយ​មាន​ជំងឺ​កូវី​ដ​១៩

134
ចែករម្លែក

​ទារក​ដែល​មាន​សុខភាព​ល្អ​ជាង​១០០​នាក់ បានកើត​ពី​ម្តាយ​របស់​ពួកគេ​ដែល​មាន​ជំងឺ​កូវី​ដ​១៩​ នៅ​មន្ទីរពេទ្យ​មួយ​នៅ​ទីក្រុង​មុំ​បៃ ប្រទេស​ឥណ្ឌា​។​

​ក្រុម​វេជ្ជបណ្ឌិត​បាន​និយាយថា ទារក​៣នាក់​ក្នុងចំណោម១១៥នាក់​ដែល​កើត​ពី​ម្តាយ​ដែល​ឆ្លង​ជំងឺ​កូវី​ដ​១៩ ​នៅ​មន្ទីរពេទ្យ​Lokmanya Tilak កាលពី​ខែ​មុន ត្រូវបាន​ធ្វើតេស្តវិជ្ជមាន​កូវី​ដ​១៩​ពី​ដើម​​ដំបូង​នោះ ប៉ុន្តែ​នៅពេល​នេះ​ការ​ធ្វើតេស្តបន្តបន្ទាប់​បានបញ្ជាក់​ថា​គ្មាន​ជំងឺ​នេះ​ទេ​។​

​ស្ត្រី​មាន​ផ្ទៃពោះ​២​នាក់​ទៀត​ដែល​ឆ្លង​ជំងឺ​នេះ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​នេះ​ដោយ​ទាំង​ស្ត្រី​ម្នាក់​បាន​ស្លាប់ មុន​ពេល​កូន​របស់​នាងបានកើត​។​

​ដោយ​មាន​ករណី​ឆ្លង​វីរុស​ជិត ២៤.០០០ នាក់ និង​ស្លាប់​ជាង ៨៤០​នាក់ មកទល់ពេលនេះ ក្រុង​មុំ​បៃ​ដែលជា​ក្រុង​ហិរញ្ញវត្ថុ​និង​កម្សាន្ត​របស់​ប្រទេស​នេះ បាន​ក្លាយជា​ចំណុច​ស្នូល​នៃ​ការផ្ទុះ​វីរុស​កូវី​ដ​១៩​។​

​ក្រុមមន្ត្រី​បាន​និយាយថា ជាង​ពាក់កណ្តាល​នៃ​ទារក​ដែល​កើត​ពី​ស្ត្រី​ដែល​ឆ្លង​កូវីដ១៩ នៅ​មន្ទីរពេទ្យ​នេះ បានកើត​តាមរយៈ​ការវះកាត់​និង​ទារក​នៅ​សល់​ពី​នោះ​បាន​កើត​តាម​ធម្មតា​។ ២២ នាក់​ក្នុងចំណោម​​ម្តាយ​ដែល​ឆ្លង​ជំងឺ​នេះ ត្រូវបាន​បញ្ជូន​មក​ពី​មន្ទីរពេទ្យ​ផ្សេងៗ​ទៀត​។ គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​ភាគច្រើន​នៃស្ត្រី​ទាំងនេះ​បាន​ឆ្លង​ជំងឺ​នេះ​នៅផ្ទះ នៅ​ខាងក្រៅ​ផ្ទះ ឬនៅ​មន្ទីរពេទ្យនោះទេ​៕ប្រែសម្រួល៖សុខា/sn/Ha

ក្រុម​វេជ្ជបណ្ឌិត ធ្វើការ​វះកាត់​ជួយ​បង្កើត​កូន​នៅ​បន្ទប់វះកាត់​នៃ​មន្ទីរពេទ្យ​​ក្រុម​មុំ​បៃ​នេះ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ