សម័យកូរ៉ូណានៅបារាំង ចង់អាំងថ្ងៃទាល់តែធ្វើអ៊ីចឹង!

217
ចែករម្លែក

អ្នកដើរលេងឆ្នេរនាំគ្នាដេកអាំងថ្ងៃនៅតំបន់ខ័ណ្ឌចែកដើម្បីរក្សាគម្លាតឆ្ងាយពីគ្នានៅប្រទេសបារាំងកាលពីថ្ងៃព្រហស្បតិ៍ទី២១ឧសភា នៅក្នុងសញ្ញាចុងក្រោយបំផុតបង្ហាញថាតើរដូវក្តៅនាសម័យកូវីដ១៩មើលទៅមានសភាពយ៉ាងដូចម្តេច។

អ្នកដេកអាំងថ្ងៃនាំគ្នារីករាយនឹងកម្តៅថ្ងៃ ២៦ អង្សាសេនៅទីក្រុងឡាហ្គេនម៉ូតតេកាលពីថ្ងៃសុក្រ កន្លែងដែលពួកគេអាចកក់កន្លែងដេកអាំងថ្ងៃរយៈពេល៣ម៉ោងកន្លះនៅមាត់សមុទ្រ។

កន្លែងដេកអាំងថ្ងៃចំនួន ៦៦ ប្រឡោះត្រូវបានកក់ពេញអស់រលីងក្នុងពេលត្រឹម២ម៉ោង នៅពេលកន្លែងទាំងនោះចាប់ផ្តើមបើកជាលើកដំបូងសម្រាប់អ្នកទេសចរ ដែលចង់វិលត្រឡប់មកអាំងថ្ងៃវិញ ក្រោយបិទប្រទេសជាង២ខែ។

អ្នកទេសចរត្រូវបានអនុញ្ញាតឱ្យហែលទឹកសមុទ្រ ប៉ុន្តែអាជ្ញាធរបានដាក់ចេញប្រព័ន្ធផ្លូវតែមួយ ដើម្បីបញ្ឈប់មនុស្សកុំឱ្យឆ្លងកាត់ផ្លូវរបស់គ្នាទៅវិញទៅមកញឹកពេក។

ចំណុចដេកអាំងថ្ងៃលើឆ្នេរសម្រាប់មនុស្ស២នាក់ ៤នាក់ ឬ ៦នាក់ ត្រូវបានសម្គាល់ដោយស្កុតនិងរៀបចំឡើងក្នុងលក្ខណៈមួយ ដែលមិនឱ្យមនុស្សប៉ះពាល់គ្នាទេ។

អ្នកដេកអាំងថ្ងៃអាចរក្សាកន្លែងរបស់ពួកគេពីម៉ោង ៩:៣០ ព្រឹករហូតដល់ម៉ោង ១២:៣០ថ្ងៃត្រង់ ឬ ម៉ោង២រសៀលដល់ម៉ោង៥:៣០រសៀល ដោយឈប់សម្រាក៩០នាទីនៅចន្លោះម៉ោងទាំងពីរនេះ។

ប្រព័ន្ធដេកអាំងថ្ងៃខ័ណ្ឌសីមានេះនឹងអនុវត្តរហូតដល់ថ្ងៃទី២មិថុនា៕ ដោយ ៖ កញ្ញាដាលីស

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ