អ​.​ហ​. ចាប់​រថយន្ត​ដឹកឈើ​មួយគ្រឿង​ចេញពី​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២

180
ចែករម្លែក

ដោយ​: សុខុម / ស្ទឹងត្រែង​: កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង ស្ទាក់​ចាប់បាន​រថយន្ត​ដឹកឈើ​មួយគ្រឿង នៅ​ល្ងាច​ថ្ងៃទី​២១​ខែឧសភា ឆ្នាំ​២០២០​។​

​តាម​ប្រភពព័ត៌មាន​ពី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹងថា នៅវេលា​ល្ងាច​ថ្ងៃទី​២១​ឧសភា មាន​រថយន្ត​សាំ​យ៉ុង​ពណ៌​ស​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 2A 2139 លួច​ដឹកឈើ​ពី​ភូមិសាស្ត្រ​ឆ្លងកាត់​ប៉ុស្តិ៍​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ ស្រុក​សេសា​ន បំណង​ឆ្ពោះទៅ​ខេត្តក្រចេះ ដោយ​ឆ្លងកាត់​តាម​ច្រក​កដប​ចំណុច​អូរ​ពងមាន់​។ ក៏ប៉ុន្តែ​ដោយសារ​មាន​វិធីសាស្ត្រ​ក្នុងការ​បង្ក្រាប ទើប​ស្ទាក់​ចាប់បាន​រថយន្ត​ដឹកឈើ​មួយគ្រឿង​។​

​នៅ​ព្រលប់​ថ្ងៃ​ដដែល មន្ត្រី​កងរាជអាវុធហត្ថ​កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូនទៅ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​តាម​នីតិវិធី​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ