តើអតីតគូស្នេហ៍ យុនប៊ីន និងសុងហេក្យូវិលមកនៅជាមួយគ្នាវិញ?

174
ចែករម្លែក

ក្នុងរឿងភាគ “The World That They Live In” ឆ្នាំ២០០៨ អ្នកទាំងពីរសម្តែងជាតួឯក ដែលលង់ស្នេហ៍នឹងគ្នានៅវ័យជំទង់ បែកបាក់គ្នា រួចជួបជុំគ្នាម្តងទៀតនៅច្រើនឆ្នាំក្រោយមកទៀត។

អ្នកគាំទ្ររឿងកូរ៉េច្បាស់ជាបន់ខ្លាំងណាស់ហើយឱ្យវាកើតឡើងក្នុងជីវិតពិត ព្រោះ ១២ ឆ្នាំក្រោយមកនេះ តារាទាំងពីរហាក់ជួបរឿងរ៉ាវទាំងនោះក្នុងជីវិតជាក់ស្តែងរៀងៗខ្លួន។

ឥឡូវពាក្យចចាមអារ៉ាមលេចឡើងថា អតីតគូស្នេហ៍ ឈ្មោះ យុនប៊ូន និងសុងហេក្យូ ដែលធ្លាប់ទាក់ទងគ្នាពីឆ្នាំ២០០៩ដល់២០១១ ក្រោយថតរឿងភាគជាមួយគ្នា បានត្រឡប់មកនៅជាមួយគ្នាវិញហើយ។

យោងតាមរបាយការណ៍ព័ត៌មានរបស់ចិន ដែលដកស្រង់តាមអ្នកលេងអ៊ីនធឺណេតបានឱ្យដឹងថា អ្នកលេងម៉ូតសក់របស់យុនប៊ីនថ្មីៗនេះបានចុចគាំទ្រទំព័រគណនីរបស់ហេក្យូអាយុ៣៨ឆ្នាំ។

អ្នកគាំទ្រភ្នែកមៀម បានកត់សម្គាល់ឃើញឈុតឆាកនៅក្នុងរូបថតដែលនាងបង្ហោះក្នុងខែឧសភានេះមើលទៅស្រដៀងនឹងកន្លែងដែលយុនប៊ីនអាយុ៣៧ឆ្នាំថតពាណិជ្ជកម្មកាលពីខែវិច្ឆិកា ដោយនាំឱ្យមានការជជែកដេញដោលថាតារាទាំងពីរបាននៅទីតាំងនោះជាមួយគ្នា។​

នៅមិនទាន់ចប់ទេ។ នៅក្នុងរូបថតថ្មីៗបង្ហោះលើបណ្តាញសង្គម នាងហេក្យូ ដែលដាក់ពាក្យលែងលះពីសុង ជុងគី កាលពីឆ្នាំមុនក្រោយរៀបការជាមួយគ្នាបានពីរឆ្នាំ បានពាក់ខ្សែកដែលហាក់មានអក្សរ “SនិងH”។ អ្នកខ្លះនិយាយថាអក្សរនេះតំណាងឱ្យឈ្មោះអ្នកទាំងពីរ។

ហើយទីបំផុត នៅពេលតារាស្រីឈ្មោះ ផាក សូលមី បង្ហោះលើ Instagram នូវទំនុកច្រៀងពីបទចម្រៀងមួយដកស្រង់ពីរឿង The World That They Live In ជាមួយចំណងជើងសរសេរថា “ស្នេហាដ៏លំបាកនិងគួរឱ្យធុញទ្រាន់មួយនេះ” នាងហេក្យូបានតបវិញថា “មិនដឹងស្អីទេបងស្រី, ហាហា”។

នៅពេលអ្នកលេងអ៊ីនធឺណេតសួរនាងថាតើយុនប៊ីន និងហេក្យូត្រឡប់មករស់នៅជាមួយគ្នាវិញឬយ៉ាងណា នាងសូលមីបានបិទកន្លែងបញ្ចេញមតិ៕ ដោយ៖ កញ្ញាដាលីស

យុនប៊ីននិងសុងហេក្យូសង្ស័យជានាជាមួយគ្នាវិញ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ