កូន​ខឹង​នឹង​ឪពុកម្តាយ​ផឹកស្រា​ស្រវឹង​ឈ្លោះប្រកែក​គ្នា សម្រេចចិត្ត​ចងក​សម្លាប់ខ្លួន​

142
ចែករម្លែក

ដោយ​: អូរ​ស្មាច់ / ឧ​ត្ត​រ​មានជ័យ​: កូន​ធុញទ្រាន់​នឹង​ឪពុកម្តាយ​ផឹកស្រា​ស្រវឹង​ឈ្លោះប្រកែក​គ្នា​ចងក​សម្លាប់​ខ្លួនឯង កើតឡើង​នៅ​ភូមិ​បារាយណ៍ ឃុំ​អំពិល​-​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ កាល​យប់​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា កូន​ជា​ជនរងគ្រោះ ឈ្មោះ សាយ សុង​សាក់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ទីលំនៅ​ភូមិ​-​ឃុំ កើតហេតុ​ខាងលើ​។ បាន​ចងក​សម្លាប់ខ្លួន​ដោយ​ប្រើ​ខ្សែ​អង្រឹង​នៅ​នឹង​ផ្ទះ​ដោយ​ធុញទ្រាន់​ខឹង​នឹង​ឪពុកម្តាយ​ខ្លួន​ផឹកស្រា​ស្រវឹង​ឈ្លោះប្រកែក​គ្នា​។​

​តាម​ការបំភ្លឺ​របស់​ម្តាយ​ឈ្មោះ រ័ត្ន លា អាយុ​៥២​ឆ្នាំ បាន​បញ្ជាក់ថា ប្តី​របស់គាត់​ផឹក​ស៉ី​ហើយ​បាន​រករឿង​ឈ្លោះប្រកែក​ជាមួយ​ខ្លួន ពេលនោះ​កូន​បាន​ឃាត់​ជាច្រើន​ដង ក្រោយ​ឃាត់​ពុំ​ឈ្នះ កូន​ក៍បាន​និយាយថា​និង​ទៅ​ចងក​សម្លាប់ខ្លួន បន្ទាប់មក​ប្តី​គាត់​បាន​ទៅ​ផឹក​បាត់ ស្រាប់តែ​កូន​គាត់​ជា​ជនរងគ្រោះ​រក​ចងក គាត់​ឃាត់​មិន​ឈ្នះ ក៏​ទៅរក​អោយគេ​ជួយ ពេល​ត្រឡប់​វិញ កូន​ស្លាប់​ទៅហើយ​។​

​សមត្ថកិច្ច​បញ្ជាក់ តាម​ការពិនិត្យ​និង​ការបំភ្លឺ សាកសព​ពិតជា​ស្លាប់​ដោយសារ​ចង​-​ក ធ្វើអត្តឃាត​ប្រាកដ​មែន​។​ក្រោយ​ធ្វើការ​ពិនិត្យ​បានប្រគល់​សាកសព ទៅ​ក្រុមគ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​