កូរ៉េខាងត្បូង​ចាប់ខ្លួន​ជនបរទេស​ជា​លើក​ដំបូង​ពី​បទ​រំលោភ​វិធានការ​ចត្តា​ឡី​ស័ក​

196
ចែករម្លែក

​ប៉ូលិស​កូរ៉េខាងត្បូង​បាន​ចាប់ខ្លួន​ជនជាតិ​បរទេស​ម្នាក់​ជា​លើកដំបូង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២១ ឧសភា ពី​បទ​រំលោភបំពាន​ការអនុវត្ត​ចត្តា​ឡី​ស័ក ដែល​តម្រូវ​នៅ​ដោយឡែក​រយៈពេល​១៤ ថ្ងៃ​​របស់​ប្រទេស​នេះ ចំពេល​មាន​ការភ័យខ្លាច​ការផ្ទុះ​ឡើង​ជា​លើក​ទី​២ នៃ​ជំងឺ​ឆ្លងកូវី​ដ​១៩​។​

​មន្ត្រីប៉ូលិស​ក្រុង​សេ​អ៊ូ​ល​បាន​និយាយ​ថា​ការចាប់ខ្លួន​បុរស​ជនជាតិ​ជប៉ុន​អាយុ​២៣ ឆ្នាំ​នេះ​គឺជា​ការឃុំខ្លួន​ជនបរទេស​លើ​ដំបូង ទោះបី​យ៉ាងណា​ប្រទេស​នេះ កាលពី​ពេលមុន​នេះ​បាន​ចាប់ខ្លួន​ជនជាតិ​កូរ៉េ​​ខាងត្បូង​៤​នាក់ ដោយ​រួមទាំង​២​នាក់​មកពី​ទីក្រុង​សេ​អ៊ូ​ល​។​

​បុរស​នេះ​បាន​ចូល​ប្រទេស​កូរ៉េខាងត្បូង​កាលពី​ថ្ងៃទី​០២​ខែ​ឧសភា​ដោយ​មាន​ទិដ្ឋាការ​ការងារ​ហើយ​បន្ទាប់​ពី​ការធ្វើ​តេស្តិ៍​អវិជ្ជមាន​នៅ​ឯ​ព្រលានយន្តហោះ តែ​ត្រូវបាន​បញ្ជា​ដាក់​ខ្លួន​នៅ​ដោយឡែក​រយៈ​​ពេល​២ សប្តាហ៍​ដែល​ជា​ការតម្រូវ​ធ្វើ​ចំពោះ​ការមកដល់​នៃ​អ្នកដំណើរ​ទាំងអស់​។​

​ប៉ូលិស​បាន​និយាយថា​តាម​ការ​ពិនិត្យ​មើល​តាម​វីដេអូ​ឃ្លាំ​មើល​សកម្ម​បានបង្ហាញ​បុរស​នេះ​បាន​ល្មើស​នឹង​ច្បាប់​ចត្តា​ឡី​ស័ក​ចំនួន​៨​ថ្ងៃ​ក្នុងចំណោម​ចត្ត​ឡី​ស័ក​ចំនួន​១៤ ថ្ងៃ​ដោយ​រួម​ទាំង​ការ​ចេញ​ទៅ​​ភោជនីយដ្ឋាន ហាង​កាហ្វេ និង​ទៅ​ជួប​បសុពេទ្យ​។​

​មន្ត្រី​នេះ​បាន​បន្ថែម​ថា​បុរស​ជនជាតិ​ជប៉ុន​ដែល​នឹង​ប្រឈម​មុខ​ការ​វិនិច្ឆយ​ទោសកំហុស​នេះ​ត្រូវបាន​ឃុំខ្លួន​នៅ​ស្ថានីយ៍​ប៉ូលិស​ហើយ​នឹង​ត្រូវ​បញ្ជូន​ទៅ​មណ្ឌល​ឃុំឃាំង​នៅ​ពេល​ឆាប់ៗ​នេះ​។​

​គិត​មក​ត្រឹម​ថ្ងៃទី​២១​ខែ​ឧសភា ប្រទេស​កូរ៉េខាងត្បូង មាន​ករណី​ឆ្លង​វីរុស​សរុប​ចំនួន​១១.១២២​នាក់​ដោយ​មាន​អ្នកស្លាប់​ដោយសារ​ជំងឺ​នេះ​ចំនួន​២៦៤​នាក់​៕​ប្រែ​សម្រួល​៖​សុខា​/sn

កូរ៉េខាងត្បូង បាន​បន្ធូរបន្ថយ​ការបិទ​ប្រទេស​របស់​ខ្លួន​កាលពី​ថ្ងៃទី​៦​ខែ​ឧសភា​

ទីតាំងផ្សាយពាណិជ្ជកម្ម