អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ ចុះសួរសុទុក្ខ និងឧបត្ថម្ភអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះ ២៧គ្រួសារ រស់នៅចំនួន៤សង្កាត់

155
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញ ៖ ប្រជាពលរដ្ឋងាយរងគ្រោះ២៧គ្រួសារដែលរស់នៅខណ្ឌឫស្សីកែវ ចំនួន៤សង្កាត់បានទទួលអំណោយពីក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឬស្សីកែវ ដើម្បីដោះស្រាយជីវភាពមួយចំនួន ដែលដឹកនាំដោយលោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា ជាអនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ រួមនឹងក្រុមការងារ។

លោកស្រី អាន ផល្លា អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវបានឲ្យដឹងនៅថ្ងៃទី២២ខែឧសភាឆ្នាំ២០២០ថា ក្រុមការងារយើងបានសួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះចាស់ជរា ក្រីក្រ គ្មានទីពឹង មានជីវភាពខ្វះខាត ជាបន្តបន្ទាប់ ដោយមាននៅសង្កាត់ស្វាយប៉ាក បានចុះសួរសុទុក្ខ ប្រជាពលរដ្ឋងាយរងគ្រោះ មានជីវភាពខ្វះខាត ចំនួន៩ គ្រួសារ រស់នៅសង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ កាលពីថ្ងៃទី១៨ខែឧសភាឆ្នាំ២០២០ ។

បន្ទាប់មកលោកស្រីអនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ ដឹកនាំ ក្រុមការងារអនុសាខាខណ្ឌ បន្តចុះចែកអំណោយដល់ ចាស់ជរាក្រីក្រ គ្មានទីពឹង នៅសង្កាត់ច្រាំងចំរេះទី១ ចំនួន៥ គ្រួសារ កាលពីថ្ងៃ១៩ ខែឧសភា ឆ្នាំ២០២០។

ជាបន្តក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ ចែកអំណោយដល់ ប្រជាពលរដ្ឋងាយរងគ្រោះ នៅសង្កាត់ច្រាំងចំរេះទី២ ចំនួន៧ គ្រួសារ កាលពីថ្ងៃ២០ ខែឧសភា ឆ្នាំ២០២០។

ជាថ្មីនោះដែរក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ ចុះសួរសុខទុក្ខ និងចែកអំណោយដល់ ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន៦ គ្រួសារ នៅសង្កាត់គីឡូម៉ែត្រលេខ៦ កាលពីថ្ងៃ២១ ខែឧសភា ឆ្នាំ២០២០ ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម