ឥណ្ឌា​រាយការណ៍​ការឆ្លង​ប្រចាំ​ថ្ងៃ​ខ្ពស់បំផុត​នៅពេល​ធនាគារកណ្តាល​កាត់បន្ថយ​អត្រា​ការប្រាក់​

256
ចែករម្លែក

​ឥណ្ឌា​កាលពី​ថ្ងៃ​សុក្រ​ទី​២២​ឧសភា បាន​រាយការណ៍​ករណី​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​ប្រមាណ​៦.០០០​នាក់ ជា​ចំនួន​ខ្លង​ប្រចាំថ្ងៃ​ខ្ពស់​បំផុត​នៅពេល​រដ្ឋាភិបាល​ក្រុង​ញូវដេល្លី បន្ធូរបន្ថយ​ការបិទ​ខ្ទប់​ប្រទេស​​និង​ក្រុមហ៊ុន​អាកាសចរណ៍​ត្រៀម​បន្ត​ការហោះហើរ​ខ្លះ​វិញ​។​

​ប្រទេស​ដែល​មាន​ប្រជាពលរដ្ឋ​១,៣​ពាន់​លាន​នាក់​នេះ មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ចំនួន​ជាង​១១៨.០០០​នាក់​និង​៣.៥៨៣​នាក់​ស្លាប់ គិត​ត្រឹម​ថ្ងៃ​សុក្រ​។​

​នាយករដ្ឋមន្ត្រី ណា​រ៉េ​នដ្រា ម៉ូ​ឌី បាន​បន្ថែម​ពេល​អនុវត្ត​ការបិទ​ប្រទេស​រហូត​ដល់​ថ្ងៃ​៣១​ឧសភា តែ​បាន​បន្ធូរបន្ថយ​នៅ​តំបន់​ខ្លះ​ដែល​មាន​ការឆ្លង​ទាប ហើយ​អនុញ្ញាត​អោយ​រដ្ឋាភិបាល​រដ្ឋ​ចេញ​ការ​ណែ​​នាំ​ផ្ទាល់ខ្លួន​លើ​បញ្ហា​ខ្លះ​។​

​ចំណុចក្តៅ​នៃ​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩​នៅ​ឥណ្ឌា រួម​មាន​រដ្ឋធានី ញូវដេល្លី ទីក្រុង​ហិរញ្ញវត្ថុ​មុំ​បៃ និង​រដ្ឋ​ហ្គូ​ចា​រ៉ា​ត ដែល​ជា​រដ្ឋ​កំណើត​រប​ស់លោក​ម៉ូ​ឌី រួម​ទាំង​រដ្ឋ តាមិ​ល ណា​ឌូ​។​

​នៅ​ថ្ងៃ​សុក្រ​នេះ​ដែរ ធនាគារ​កណ្តាល​ឥណ្ឌា​បាន​កាត់បន្ថយ​អត្រា​ការប្រាក់​មក​នៅត្រឹម​៤​ភាគរយ​ដើម្បី​ទប់ទល់​នឹង​ផលវិបាក​របស់កូ​វីដ​១៩​លើ​សេដ្ឋកិច្ច ។​

​ទេសាភិបាល​ធនាគារកណ្តាល​ឥណ្ឌា​ព្យាករណ៍​ថា សេដ្ឋកិច្ច​ឥណ្ឌា​នឹង​មាន​កំណើន​អវិជ្ជមាន​នៅ​ឆ្នាំ​២០២០-២០២១​តែ​មិន​ផ្តល់​តួលេខ​ជាក់លាក់​ទេ ហើយ​អង្គការ​រូបិយវត្ថុ​អន្តរជាតិ​និយាយថា កំណើនសេដ្ឋកិច្ច​​ឥណ្ឌា​នឹង​ធ្លាក់​ពី​៤,២​នៅ​ឆ្នាំ​២០១៩​មក​នៅ​១,៩​ភាគរយ​នៅ​ឆ្នាំនេះ​។​

​អ្នកសេដ្ឋកិច្ច​វិស័យ​ឯកជន​ខ្លះ​និយាយថា វា​អាច​ថយក្រោយ​ដល់​ទៅ​៥​ភាគរយ​ឯណោះ​។​

​ធនាគារ​កណ្តាល​ឥណ្ឌា​បន្ថយ​អត្រា​ការប្រាក់​ពី​៥,១៥​មក​នៅត្រឹម​៤,៤​ភាគរយ​កាលពី​ខែ​មីនា​ដើម្បី​សម្រាល​បញ្ហា​ហិរញ្ញវត្ថុ​បង្កឡើង​ពី​ជំងឺ​ឆ្លងកូវី​ដ​១៩​។​ការប្រកាស​បន្ថយ​មក​នៅត្រឹម​៤​ភាគ​កាលពី​ថ្ងៃ​២២​ឧសភា​ជា​កំរិត​ការប្រាក់​ទាប​បំផុត​ធៀប​នឹង​អត្រា​ការប្រាក់​នានា​របស់​ធនា​គារ​នេះ​ចាប់តាំងពី​ឆ្នាំ​២០១០៕​ប្រែ​សម្រួល​៖​វាសនា​

​ប្រធាន​ធនាគារ​កណ្តាល​ឥណ្ឌា​ប្រកាស​កាត់បន្ថយ​អត្រា​ការប្រាក់ ដើម្បី​ធ្វើអោយ​សេដ្ឋកិច្ច​ឥណ្ឌា​ដែល​ជាប់គាំង​ដោយកូវី​ដ​១៩ ដំណើការ​ឡើងវិញ​

ទីតាំងផ្សាយពាណិជ្ជកម្ម