ទិវា​ជីវៈចម្រុះ​អន្តរជាតិ​ឆ្នាំនេះ​និយាយ​អំពី​អ្វី​?

975
ចែករម្លែក
ធនធានធម្មជាតិដែលយើងត្រូវនាំគ្នាថែរក្សាការពារ(រូបថតក្រសួងបរិស្ថាន)

ដោយៈ​បញ្ញាសាស្រ្ត​/​ភ្នំពេញៈ​នៅ ថ្ងៃ ទី ២២ ខែ ឧសភា ឆ្នាំ​២០២០ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព សហការ ជា មួយ​អគ្គនាយកដ្ឋាន ចំណេះដឹង និង ព័ត៌មាន បរិស្ថាន នៃ ក្រសួង បរិស្ថាន បាន រៀបចំ យុទ្ធនាការ ផ្សព្វផ្សាយ តាមរយៈ បណ្ដាញ សង្គម និង ទូរទស្សន៍ ដើម្បី អបអរ សាទរ ទិវា ជីវៈចម្រុះ អន្តរជាតិ ២២ ឧសភា ឆ្នាំ ២០២០ ក្រោម ប្រធានបទ “​ធម្មជាតិ គឺ ជា ដំណោះស្រាយ នៃ បញ្ហា របស់ យើង​”​។


​ប្រភពពី​ក្រសួងបរិស្ថាន​បាន​បញ្ជាក់ថា​ដើម្បី ទប់ស្កាត់ ការចម្លង​ជំងឺ​កូ​ច​វីដ​១៩​ដែល កំពុង តែ បន្ត រីក រាល ដាល នៅ ទូទាំង ពិភពលោក ទិវា ជីវៈចម្រុះ​អន្តរ ជាតិ ឆ្នាំ ២០២០ នេះ ត្រូវ បាន រៀបចំ ជា លក្ខណៈ វេទិកា ជជែក ពិភាក្សា និង ផ្សព្វផ្សាយ តាម បណ្តាញ សង្គម និង ទូរទស្សន៍ ។​រាល់​ឆ្នាំ​កន្លងទៅ​កម្មវិធី​នេះ​តែងតែ​ប្រារព្ធ​នៅ​ទីវាល​សាធារណៈ​។​ដោយឡែក​សម្រាប់​ឆ្នាំនេះ​កម្មវិធី​បាន​លើកយក​ចំណុច​សំខាន់ៗ​ចំនួន​បី​មក​ពិភាក្សា​។​ក្នុងនេះ​មានៈ មួយ​.​កិច្ច សហប្រតិបត្តិការ និង ការ រៀបចំ គោលនយោបាយ និង ច្បាប់ ជាតិ ពាក់ព័ន្ធ នឹង ជីវៈចម្រុះ​,​ពីរ​.​ហិរញ្ញប្បទាន ន​វា​នុ​វ​ត្តិ ដើម្បី អភិរក្ស ជីវៈចម្រុះ (PES) និង បី​.​សារសំខាន់ នៃ ការ ចូលរួម របស់ សហគមន៍ តំបន់ ការពារ ធម្មជាតិ លើ កិច្ចការ អភិរក្ស ជីវៈចម្រុះ និង​ដោយ មាន ការ ចូលរួម ពី វាគ្មិន​មកពី​អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សា ជាតិ អភិវឌ្ឍន៍ ដោយ​ចីរភាព អគ្គនាយកដ្ឋាន សហគមន៍ មូលដ្ឋាន និង អគ្គនាយក ដ្ឋា​ន ចំណេះដឹង និង ព័ត៌មាន បរិស្ថាន នៃ ក្រសួង បរិស្ថាន​។​

ធនធានធម្មជាតិដែលយើងត្រូវនាំគ្នាថែរក្សាការពារ(រូបថតក្រសួងបរិស្ថាន)


​គួររំលឹកថា​ការ ប្រារព្ធ ទិវា នេះ គឺ បាន បង្ហាញ ពី ឆន្ទៈ របស់ រាជរដ្ឋាភិបាល កម្ពុជា ក្នុង ការ អនុវត្ត យុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាល ទី ៤ គោលនយោបាយ របស់ ក្រសួង បរិស្ថាន ក៏ ដូច ជា ក្រុម ប្រឹក្សា ជាតិ អភិវឌ្ឍន៍ ដោយ ចីរភាព ក្នុង ការ ចូលរួម ចំណែក យ៉ាង សកម្ម លើ ការ គ្រប់គ្រង ធនធាន ជីវៈចម្រុះ និង ប្រព័ន្ធ អេកូឡូស៊ី និង ក៏ បាន បង្ហាញ ពី កិច្ច ខិតខំ ប្រឹងប្រែង របស់ រាជរដ្ឋាភិបាល កម្ពុជា ក្នុង ការ អនុវត្ត អនុសញ្ញា សហប្រជាជាតិ ស្តីពី ជីវៈចម្រុះ (UN-CBD) ក្នុង នាម ជា ប្រទេស ហត្ថលេខី ។ វេទិកា​ជជែក​ពិភាក្សា​សម្រាប់​អបអរសាទរ​ទិវា​នេះ ក៏បាន​រួម ចំណែក​បង្កើន ចំណេះដឹង ដល់ សាធារណជន និង លើក ទឹកចិត្ត ឱ្យ មាន ការ ចូលរួម ពី អ្នក ពាក់ព័ន្ធ ទាំង អស់ ឱ្យ រួម ចំណែក ក្នុង ការ អភិរក្ស ធនធាន ជីវៈចម្រុះ សម្រាប់ ការ អភិវឌ្ឍ ប្រកប ដោយ ចីរភាព និង លើក កម្ពស់ ជីវភាព រស់ នៅ របស់ ប្រជាជន​។​
ក្រសួងបរិស្ថាន​បាន​បញ្ជាក់ថា ឆ្នាំ ២០២០ នេះ គឺ ជា ឆ្នាំ ទី ៧ នៃ ការ ប្រារព្ធ ទិវា ជីវៈចម្រុះ អន្តរជាតិ​២២ ឧសភា ហើយក៏​មានការ​ចូលរួម​ពី​បណ្តា​មន្ទីរ​បរិស្ថាន រាជធានី ខេត្ត ចំនួន​ប្រាំពីរ​រួមមាន រាជធានី ភ្នំពេញ ខេត្ត សៀមរាប កណ្តាល មណ្ឌលគិរី ពោធិ៍សាត់ កោះកុង និង ខេត្ត កែប ៕​សរន

ធនធានធម្មជាតិដែលយើងត្រូវនាំគ្នាថែរក្សាការពារ(រូបថតក្រសួងបរិស្ថាន)
ធនធានធម្មជាតិដែលយើងត្រូវនាំគ្នាថែរក្សាការពារ(រូបថតក្រសួងបរិស្ថាន)
ធនធានធម្មជាតិដែលយើងត្រូវនាំគ្នាថែរក្សាការពារ(រូបថតក្រសួងបរិស្ថាន)

ទីតាំងផ្សាយពាណិជ្ជកម្ម