យ៉ែម សំអូន ត្រៀមបញ្ចេញបទ ចម្រៀងនិយាយពីជំងឺកូវីដ-១៩

227
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖មិនសូវថមថយជាមួយសិល្បៈ តារាចម្រៀង យ៉ែម សំអូន នៅតែសម្រុកធ្វើបទចម្រៀង និងមានការងារក្រៅសិល្បៈជាបន្តបន្ទាប់ បើទោះបី ជាស្ថិតក្នុងដំណាក់ ការរាំងខ្ទប់ដោយជំងឺឆ្លងកូវីដ-១៩ ដែលធ្វើអោយមានផលប៉ះ ពាល់ពាសពេញសកលលោកក៏ដោយ។

តារាចម្រៀងវ័យសែជាងរូបនេះ​ ប្រាប់ថា ការងារនៅតែមមាញឹកតិកតក់ជាប់ជាប្រចាំ ទោះតិចក្តីច្រើនក្តីគឺមានជាប់ជានិច្ច។ លោកថា ការងារដែលភ្ញៀវកក់ មុនពេលមាន ជំងឺឆ្លងកន្លងមកនោះក៏ភ្ញៀវមិនបាន លុបចោលដែលពោលគ្រាន់តែលើកពេលវេលា តាមការប្រកាសរបស់ក្រសួងតែប៉ុណ្ណោះ ព្រោះថាដំណាក់កាលនេះ គឺពួកយើងទាំង អស់គ្នា មិនអាចប្រារព្វពិធីមង្គលការ ឬជប់លៀងផ្សេងៗទៀតបាន។ បន្ទាប់ពីជំងឺ កូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា មិននៅសេសសល់អ្នកជំងឺនោះ ការងារមួយចំនួន ក៏បានចូលមកបន្តបន្ទាប់។

ចំណែកក្នុងបណ្តាញសង្គមហ្វេសប៊ុក លោក យ៉ែម សំអូន បានបង្ហាញវីដេអូឃ្លីបមួយ ជាមួយវត្តមានរបស់លោកដែលកំពុងតែច្រៀងរៀបរាប់ពីការទប់ស្កាត់ ក៏ដូចជាការ ការពារពីជំងឺនេះ។ លោកបន្តថា នេះជាការរួមចំណែកតូចមួយក្នុងសង្គម ដែលលោក បានខិតខំ។

លោកបញ្ជាក់ថា បទចម្រៀងមួយនេះ នឹងចេញជាផ្លូវការក្នុងពេលឆាប់ៗនេះ ខណៈ បណ្តាប្រទេសទូទាំងសកលលោកកំពុងតែខិតខំការពារ និងរងចាំរហូតដល់ជំងឺនេះ មានវ៉ាក់ស៊ាំង ទើបសកលលោកបានសុខសន្តិភាពពេញបរិបូរណ៍។

ចំណែកការងារសិល្បៈវិញ លោក យ៉ែម សំអូន បានអោយដឹងថា លោកមានផលិតកម្ម ជាច្រើន កំពុងតែទាក់ទងមកជាហូរហែរ ព្រោះស្ថិតក្នុងជាមនុស្សវ័យកណ្តាល លោក កំពុងតែត្រូវប៉ាន់ជាតួអង្គឳពុកម្នាក់ ក្នុងសាច់រឿង។ មួយរយៈចុងក្រោយនេះត្រូវបានគេ ដឹងថា តារាចម្រៀង យ៉ែម សំអូន ត្រូវប៉ាន់ផ្នែកសម្តែងដែលដើរតួរនាទីទន្ទឹមគ្នា​និង ផ្នែកចម្រៀងផងដែរ៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ