​បុរស​ម្នាក់​ប្រើ​គ្រឿងញៀន​បំផ្លាញ​ទ្រព្យសម្បត្តិ​គ្រួសារ​ត្រូវ​អាវុធហត្ថ​ខណ្ឌមានជ័យ​ឃាត់ខ្លួន​

184
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​បុរស​ម្នាក់​ប្រើប្រាស់​គ្រឿងញៀន​ហួស​កម្រិត​រហូត​វង្វេងវង្វាន់​ស្មារតី​បាន​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​គ្រួសារ​ត្រូវបាន​អាវុធហត្ថ​ខណ្ឌមានជ័យ​ឃាត់ខ្លួន​កាលពី​ថ្ងៃត្រង់​ថ្ងៃទី​២២​ខែឧសភា​ឆ្នាំ​២០២០​នៅ​ចំណុច​ផ្ទះ​លេខ​៣៦៥​ស្ថិតនៅ​ភូមិ​ទ្រា​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ​។​

​ជនសង្ស័យ​ឈ្មោះ​យ៉េ​ស​សម័យ​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​រត់​ម៉ូត​កង់​បី​ស្នាក់នៅ​កន្លែងកើតហេតុ​។​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ​បានឱ្យដឹងថា​ឈានដល់​ការឃាត់ខ្លួន​នេះ​យោងតាម​ពាក្យបណ្ដឹង​របស់​ម្ដាយ​ជនសង្ស័យ​ឈ្មោះ​ចាន់​ណែ​ត​ភេទ​ស្រី​អាយុ​៦០​ឆ្នាំ​មុខរបរ​មេផ្ទះ​ស្នាក់នៅ​កន្លែងកើតហេតុ​។


​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា​ជនសង្ស័យ​ជា​មនុស្ស​ញៀន​ថ្នាំ​ហើយ​គេ​តែងតែ​បង្ក​នូវ​បញ្ហា​មិនចេះចប់​រហូត​ធ្វើឱ្យ​ក្រុមគ្រួសារ​ពិសេស​ម្ដាយ​របស់គេ​មានការ​លំបាក​ចិ​ត្ដ​យ៉ាងខ្លាំង​រហូតដល់​ទ្រាំ​ពុំបាន​ទើប​ដាក់ពាក្យ​បណ្តឹង​ដល់​អាវុធហត្ថ​មានជ័យ​ឱ្យ​ឃាត់ខ្លួន​តែម្តង​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម