​ករណី​កូន​សម្លាប់​ឳ​ពុក​បង្កើត​ព្រោះ​ខឹង​មិន​ទទួល​ទូរស័ព្ទ​នគរបាល​ចាប់បាន​ហើយ

544
ចែករម្លែក

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​សហការ​និង​នគរបាល​ស្រុក​,​ក្រុង​មួយចំនួន​បាន​ចុះបង្ក្រាប​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​បណ្តាលឱ្យ​ជនរងគ្រោះ​ស្លាប់​(​កូនបង្កើត​សម្លាប់​ឪពុក​ខ្លួនឯង​)​។​ហេតុការណ៍​កើតឡើង​កាលពី​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​២១​ខែឧសភា ឆ្នាំ​២០២០ នៅ​ភូមិ​ដឺ ឃុំ​គោក​កឋិន ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។​

​ជនល្មើស​បាន​រត់គេច​ខ្លួន​មក​ភូមិ​ក្របៅ​ឃុំ​បុ​ស្បូវ​ស្រុក​ព្រ​នេត្រ​ព្រះ​ហើយ​ត្រូវបាន​កងកម្លាំង​ប្រតិបត្តិការ​ចាប់ខ្លួន​ថ្ងៃ​ខៃ​ឆ្នាំ​ដដែល​។​គឺ​អំពើ​ឃាត​នោះ​កើតឡើង​បណ្តាលមកពី​ឥទ្ធិពល​គ្រឿងញៀន​និង​ការធ្លាក់ចុះ​សីលធម៌​សង្គម​កូន​វាយ​សម្លាប់​ឪពុក​ដោយ​គ្រាន់តែ​ខឹង​ឪពុក​មិន​លើក​ទូរស័ព្ទ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​សិទ្ធិ​ឡោះ​ស្នងការរង​ទទួល​ផែនកា​ងារ​ព្រហ្មទណ្ឌ​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹងថា​៖​មានការ​ចូលរួម​ពី​លោក​អធិការនគរបាល​ស្រុក​ថ្មពួក​,​ស្រុក​ស្វាយចេក​,​ស្រុក​ព្រះ​នេត្រ​,​ព្រះ​ស្រុក​ភ្នំស្រុក​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ខេត្ត​បាន​ស្រាវជ្រាវ​និង​ឈានដល់​ចាប់ខ្លួន​ជនដៃដល់ ។​

​លោក​សៅ​សារឿន​អធិការនគរបាល​ស្រុក​ថ្មពួក​បានឱ្យដឹងថា​៖​ជន​រង​គ្រោ​មានឈ្មោះ​នូវ​ថន​អាយុ​៥៨​ឆ្នាំ​លំនៅ​ភូមិ​គោក​ខ្ពស់​ឃុំ​គោក​កឋិន​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ​។​ចំណែក​កូន​ដែល​ក្លាយជា​ឃាតក​មានឈ្មោះ​ថន​ធួន​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ជាមួយ​។​

នៅ​មុនពេល​កើតហេតុ​ជនដៃដល់​បាន​ទៅធ្វើ​ផ្ទះ​ឱ្យ​ម្តាយក្មេក​នៅ​ភូមិ​ក្របៅ ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ។​ក្រោយ​ធ្វើ​ផ្ទះ​រួច​ពេល​ល្ងាច​ក៏បាន ផឹកស៊ី​ហើយ​បាន​យក​ទូរស័ព្ទ​ហៅ​ទៅ់​ឪពុក​នៅផ្ទះ​។​តែ​ឪពុក​មិនបាន​លើក​ទទួល​។​ពេល​កូន​នេះ​មកដល់​ផ្ទះ​ក៏​រករឿង ហើយ​កើតជា​ជម្លោះ មិនអាច​ឃាត់ឃាំង​បាន ។​

​បន្ទាប់មក​ឈ្មោះ​កន​ប៊ូ​អាយុ​៥៦​ឆ្នាំ​ជា​ម្តាយ​របស់​កូន​បានមក​ហាមឃាត់​។​ប៉ុន្តែ​ឈ្មោះ​ថន​ធួន​ជា​កូន​ដែល​រង​ឥ​ទ្ធ​ពល​គ្រឿងញៀន​ស្រា​និង​ឥទ្ធិពល​ធ្លាក់ចុះ​នៃ​សីល​ធ​ម៍​សង្គម​ក៏​ទាញ​អង្រែ​បុក​អង្ករ​វាយ​ទៅលើ​ឪពុក​ខ្លួន​ចំក​ញ្ចឹ​ង ក ផ្នែក​ខាងក្រោយ​បណ្តាលឱ្យ​ដួល​ផ្កាប់មុខ​រងរបួស​ធ្ងន់ ហើយ​បាន​ស្លាប់​តាមផ្លូវ​ពេល បាន​បញ្ជូនទៅ​មន្ទីរពេទ្យ​។សមត្ថកិច្ច​បាន​បន្តថា ៖​កូ​ង​កតញ្ញូ​នោះ​បន្ទាប់ពី​ប្រព្រឹត្ត​បាប​ក៏បាន​រត់គេចខ្លួន ៕S/

រូបថត​៖​នគរបាល​ខេត្តបន្ទាយមានជ័យ​បង្ហាញ​ជនរងគ្រោះ​នូវ​ថន​អាយុ​៥៨​ឆ្នាំ​និង​ឃាតករ​ជា​កូន​ឈ្មោះ​ថន ធួន អាយុ​៣៥​ឆ្នាំ​វាយ​សម្លាប់​នឹង​អង្រែ​(​រូប​៖​ប​.​ជ័យ​)​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ