​បុរស​ម្នាក់​ដើរ​ដក​ផ្សិត​ក្នុងព្រៃ​ជាន់មីន​ផ្ទុះ​របួស​ជើង​ស្តាំ​ធ្ងន់ធ្ងរ​

144
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបង​៖​បុរស​ម្នាក់​ក្នុងចំណោម​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ដើរ​ដក​ផ្សិត​ក្នុងព្រៃ​សំណាងអាក្រក់​ជាន់​ចំ​គ្រាប់មីន​៦៩​បណ្តាលឱ្យ​ផ្ទុះ​របួស​ជើង​ស្តាំ​ធ្ងន់ធ្ងរ​។​ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុងភូមិ​យក​អង្រឹង​សែង​ចេញពី​ព្រៃ​មកកាន់​កន្លែង​សមត្ថកិច្ច​ទើប​រក​រថយន្ត​ដឹក​បន្តទៅ​មន្ទីរពេទ្យ​ធំ​ខេត្ត​។​

​ហេតុការណ៍​ផ្ទុះ​មីន​នេះ​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​២១​ខែឧសភា​ឆ្នាំ​២០២០​នៅ​ចំណុច​អូរ​ត្រជាក់ចិត្ត​ស្ថិតក្នុង​ភូមិ​ពាម​តា​ឃុំ​តា​តោក​ស្រុក​ស្រុក​សំឡូត​ខេត្តបាត់ដំបង​មាន​ច​ម្ងា​ប្រមាណ​៥​គីឡូម៉ែត្រ​ពី​ប៉ុស្តិ​ព្រំដែន​ពាម​តា ផ្លូវបំបែក​នៃ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៣១០ ស្រុក​សំឡូត ។​

​លោក​វរសេនីយ៍ឯក​កោ​ស៊ុន​កាំ​ង​អធិការនគរបាល​ស្រុក​សំឡូត​បានឱ្យដឹងថា​ជន​រងគ្រោះ​មានឈ្មោះ​ពុធ​វ៉ាន់​ភេទ​ប្រុស​អាយុ​៥៣​ឆ្នាំ​រស់នៅ​ភូមិ​អូរ​នាង​ឃុំ​តា​តោក​ស្រុក​ស្រុក​សំឡូត​ខេត្តបាត់ដំបងរ​បួស​ជើង​ស្តាំ​ធ្ងន់ធ្ងរ​ត្រូវបាន​គ្រូពេទ្យ​សម្រេច​កាត់ចេញ​ដើម្បី​សង្គ្រោះ​ជីវិត​។​ដោយសារ​ស្ថានភាព​ភូមិសាស្ត្រ​ផ្លូវ​ឆ្ងាយ នឹង​ផ្លូវ​ពិបាកធ្វើ​ដំណើរ ចាប់ តាំងពី​ពេល​កើតហេតុ​។​

​រហូតដល់​ម៉ោង​៦​និង​២០​នាទី​ព្រឹក​ថ្ងៃទី​២២​ខែឧសភា​ឆ្នាំ​២០២០​ទើប​សមត្ថកិច្ច​នគរ​បាល​នៅ​មូលដ្ឋាន​ប្រជាពលរដ្ឋ​និង​កងកម្លាំងប្រដាប់អាវុធ​នាំគ្នា​សែង​រូបគាត់​តាម​អង្រឹង​រហូតមក​ដល់ទី​តាំង​ដែលមាន​រថយន្ត​ដឹកបញ្ជូន​គាត់​ទៅកាន់​មន្ទីរពេទ្យ​។
​លោក​អធិការ​ស្រុក​បាន​ជម្រាប​ថា​ក្នុង​មូលដ្ឋាន​ស្រុក​សំឡូត​ក៏ដូចជា​មូលដ្ឋាន​ស្រុក​មួយចំនួនទៀត​ដែលជា​អតីត​សមរភូមិ​ប្រយុទ្ធ​ពី​អតីតកាល​នៅតែមាន​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ស្ថិតនៅ​រាយប៉ាយ​ក្នុង​ដី​នៅឡើយ​ហើយ​បញ្ហា​នេះ​នៅតែ​ជា​ក្តីកង្វល់​និង​បញ្ហា​ប្រឈម​សម្រាប់​ប្រជាពលរដ្ឋ​ដែលមាន​មុខរបរ​ចេញចូល​នៅ​ចំណុច​ឬ​ទីតាំង​ទាំងនោះ​៕S/

​រូប​ថ​តះ​ប្រជាពលរដ្ឋ​សែង​អ្នករបួស​ដោយ​អង្រឹង​ចេញពី​ព្រៃ​មកកាន់​សមត្ថកិច្ច​នគ​របាល​នៅ​មូលដ្ឋាន ហើយ​ដឹក​បន្តទៅ​មន្ទីរពេទ្យ​បុរសរងគ្រោះ​ត្រូវ​គ្រូពេទ្យ​កាត់​ជើង​ស្តាំ​ចោល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ