ថៃ​បន្តដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន ដើម្បីប្រឆាំង​កូវី​ដ​១៩ រហូត​ដល់​ដល់​ចុង​ខែ​មិថុនា​

162
ចែករម្លែក

ក្រុម​មន្ត្រី​សុខាភិបាល​ថៃ​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ទី​២២​ខែ​ឧសភា​ថា ប្រទេស​ថៃ​នឹង​បន្លាយពេល​បន្ត​អនុវត្ត​”​ការ​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​” របស់​ខ្លួន​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ រហូត​​ដល់​ដល់​ចុង​ខែ​មិថុនា ហើយ​ថា​នេះ​ជា​កិច្ច​ខំប្រឹងប្រែង​មួយ​ដើម្បី​បន្ត​គ្រប់គ្រង​ជំងឺឆ្លង​នេះ ខណៈ​ដែល​រដ្ឋាភិបាល​ត្រៀម​ខ្លួន​ដើម្បី​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​បន្ថែមទៀត​។​

​ផ្សារ​ទំនើប​និង​ហាង​លក់ទំនិញ​បាន​បើក​ឡើង​វិញ​កាលពី​ចុង​សប្តាហ៍​បន្ទាប់ពី​បិទ​អស់​រយៈពេល​ជិត​២ ខែ​ដោយសារ​ចំនួន​ករណី​ឆ្លង​វីរុស​បាន​ថយចុះ​ប៉ុន្តែ​រង្គសាល ក្លឹប​កម្សាន្ត រោងកុន សួន​កុមារ​និង​​កន្លែង​លេង​កីឡា​មួយចំនួនទៀត​គឺ​នៅ​បន្ត​បិទ​។

​រដ្ឋាភិបាល​ថៃ បាន​បន្លាយពេល​បិទ​ជើងហោះហើរ​អន្តរជាតិ ដែល​បាន​ដាក់​ចាប់តាំងពី​ខែ​មេសា​មក​នោះ រហូត​ដល់​ចុង​ខែ​មិថុនា ។​

​សាលារៀន​ក៏​នៅ​បន្ត​បិទ​ផងដែរ ដែល​តាម​ការគ្រោងទុក​នោះ​សាលារៀន​នឹង​បើក​ឡើង​វិញ​នៅ​ខែកក្កដា​។​

​គិត​មក​ដល់​ថ្ងៃទី​២២​ខែ​សភា ប្រទេស​ថៃ​មាន​ករណី​ឆ្លង​វីរុស​ចំនួន​៣.០៣៧​នាក់​ដោយ​មាន​អ្នកសា្លប់​ដោយសារ​ជំងឺ​នេះ​ចំនួន ៥៦ នាក់ និង​មនុស្ស​ចំនួន​២.៩១០​នាក់ បាន​ជាសះស្បើយ​៕​ប្រែ​សម្រួល​៖​សុខា​/sn

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ