​កម្លាំងចម្រុះ​បង្ក្រាប​រថយន្ត​២​គ្រឿង​បន្លំ​ធ្វើជា​រថយន្ត​ដឹក​ដំឡូង​មី​

225
ចែករម្លែក

ដោយ​អូរ​ស្មាច់​/​ឧ​ត្ត​រ​មានជ័យ​៖​កាលពី​ព្រឹក​ថ្ងៃទី​២២​ខែឧសភា​ឆ្នាំ​២០២០​រថយន្ត​ធុន​ធំ​ចំនួន​២​គ្រឿង​ដែល​ដឹកឈើ​ប្រភេទ​លេខ​២​ត្រូវ​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​នៅ​ទី​តាំងពីរ​ផ្សេងគ្នា​ក្នុងស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​ក្រោមរូបភាព​បន្លំ​ធ្វើជា​រថយន្ត​ដឹក​ដំឡូង​មី​ឆ្លងកាត់​ស្រុក​អន្លង់វែង​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ករណី​ទី​១​នៅ​យប់​ទាបភ្លឺ​ថ្ងៃទី​២២​ខែឧសភា​ឆ្នាំ​២០២០​កម្លាំង​មូល​ដ្ខា​នក​ង​រា​អា​វុ​អ​ហត្ថ​ស្រុក​អន្លង់វែង​ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក​ហើ​ន​សំបោ​ន​មេ​ការរង​ស្រុក​អន្លង់វែង​ចុះ​ឃាត់​រថយន្ត​ចំនួន​១​គ្រឿង​ម៉ាក​ហី​យ៉ាន់​ដាយ​ពាក់​ស្លាក​លេខ​ព្រៃវែង​៣A.០៧៧៥​។​ដឹកឈើ​ប្រភេទ​លេខ​២​ស្ថិតនៅ​ចំណុច​ភូមិ​អូរ​គគី​កណ្តាល​ឃុំ​លំ​ទង​ស្រុក​អន្លង់វែង​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​។​សមត្ថកិច្ច​បាន​រកឃើញ​ឈើ​ប្រភេទ​លេខ​២​ចំនួន​១០,១១៧​ម៉ែត្រគូប​។​

​ករណី​ទី​២ នៅ​ព្រឹក​ថ្ងៃ​ដដែល កម្លាំង​អាវុធហត្ថ​ស្រុក​អន្លង់វែង មានការ​សម្របសម្រួល​លោក ប៉េង ម៉េង​គ័ង​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ចុះ​ឃាត់​រថយន្ត​ម៉ាក​ក្រេ​ន​តូ​ធុន​ធំ​ពាក់​ស្លាក​លេខ​កំពង់ចាម​៣A៧២៥០​។​ដឹកឈើ​ប្រភេទ​លេខ​២​ចំនួន​៤,៦៤៩៥​ម៉ែត្រគូប​ព្រមទាំង​ឃាត់​អ្នកបើកបរ​និង​អ្នករួមដំណើ​ចំនួន​៣​នាក់​ទៀត​។​

​បច្ចុប្បន្ន​វត្ថុតាង​រថ​យន្ត​ទាំង​២​គ្រឿង​និង​ឈើ​ចំនួន​១៤,៧៦៦៥​ម៉ែត្រគូប​ព្រមទាំង​ជនសង្ស័យ​អាវុធហត្ថ​ស្រុក​បានប្រគល់​ជូនទៅ​នាយ​សង្កាត់​ព្រៃឈើ​រដ្ឋបាល​ព្រៃឈើ​ស្រុក​អន្លង់វែង​ចាត់ការ​តាម​នីតិវិធី​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ