​ពលរដ្ឋ​ចំនួន​៨៥​គ្រួសារ​ទទួលបាន​អំណោយ​ពី​កាកបាទក្រហមកម្ពុជា​

179
ចែករម្លែក

ដោយ​អូរ​ស្មាច់​/​ឧ​ត្ត​រ​មានជ័យ​៖​លោក​ប៉ែន​កុស​ល្យ​អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តឧត្ដរមានជ័យ​អមដំណើរ​លោក​អ៊ុយ​សំអាត​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា ។​

​លោក​ចុះសួរសុខទុក្ខ​និង​ចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ស្រុក​ចុងកាល់​តាមរយៈ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ជូន​ដល់​គ្រួសារ​ងាយ​រងគ្រោះ​នៅ​៣​ក្រុង​-​ស្រុក​ចំនួន​៨៥​គ្រួសារ​ទទួលបាន​អំណោយ​ពី​កាកបាទក្រហមកម្ពុជា​។​

​លោក​អ៊ុយ​សំអាត​បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​និង​ក្តី​នឹករលឹក​ពី​សំណាក់​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​ដែលជា​និច្ចកាល​សម្តេច​តែងតែ​គិតគូរ​ដល់​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណ​:​។​ដោយ​មិន​ប្រកាន់​ពណ៌​សម្បុរ​ពូជសាសន៍​និន្នាការ​នយោបាយ​អ្វី​ឡើយ ស្របតាម​ពាក្យស្លោក “​ទីណា​មានទុក្ខ​លំបាក ទីនោះ​មាន​កាកបាទក្រហមកម្ពុជា “​។​

​លោក​ប៉ែន​កុស​ល្យ​ក៏បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​សូម​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត​ក្នុងការ​ថែរក្សា​សុខភាព ហើយ​កត្តា​ដែល​សំខាន់​នោះ គឺ​ការរស់នៅ​ត្រូវប្រកាន់យក​នៅ​ការរស់នៅ​ស្អាត ពិសារ​ទឹក​ដាំ​ពុះ​ហូប​ស្អាត​សម្អាត​បរិស្ថាន​ជុំវិញ​ផ្ទះ​។​ណែនាំ​កូនចៅ​ឱ្យ​គោរព​ច្បាប់​ចរាច​ណ៍​គេង​ក្នុង​មុង​ដើម្បី​ការពារ​ជំងឺគ្រុនឈាម ហើយ​ត្រូវ​ដាំ​ដំណាំ ចិញ្ចឹមសត្វ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​។​

​ជាពិសេស​សូម​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​កុំ​ឲ្យ​ធ្វេសប្រហែស​ពី​ជំងឺ​កូ​វីដ​-១៩​នេះ​ឱ្យសោះ​ព្រោះថា​ប្រទេស​កម្ពុជា​យើង​ទើបតែ​រកឃើញ​ករណី​ឆ្លង​ថ្មី​មួយ​ករណី​បន្ថែមទៀត​។​អំណោយ​ដែល​បាន​ចែកជូន​ប្រជាពលរដ្ឋ​ទាំង​៨៥​គ្រួសារ​មាន​អង្ករ​,​មី​,​ត្រី​,​ឃី​ត​១​កញ្ចប់​និង​ចំនួន​៤១​គ្រួសារ​ទទួលបាន​ថវិកា​១០០.០០០​រៀល និង​តង់​១​បន្ថែមទៀត​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម